ចិន និងបេឡារុស យល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសន្តិសុខ

2024/08/23 10:11:49 pm        68


យោងតាមសេចក្តីថ្លែងការណ៍រួម បានឲ្យដឹងថា ប្រទេសចិន និងបេឡារុស បានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជាច្រើន ក្នុងនោះរួមទាំងពាណិជ្ជកម្ម សន្តិសុខ ថាមពល និងហិរញ្ញវត្ថុផងដែរ បន្ទាប់ពីនាយករដ្ឋមន្ត្រីចិន លោក Li Qiang (លី ឈាង) បានជួបជាមួយនាយករដ្ឋមន្ត្រីបេឡារុស លោក Roman Golovchenko (រ៉ូម៉ាន ហ្គូឡូឆេនកូ) នៅទីក្រុងមីនស្ក៍។

សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅថ្ងៃសុក្រ (ទី២៣ ខែសីហា) នេះ ពោលគឺមានរយៈពេលមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងមីនស្ក៍ បានបង្ហាញដែរថា ប្រទេសទាំង២ ក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងបន្តពង្រឹងការសម្របសម្រួលពាណិជ្ជកម្ម ដើម្បីកាត់បន្ថយចំណាយ សម្រាប់ការពាក់ព័ន្ធនានារបស់ប្រទេសទាំង២។

ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសចិន ក៏បានឲ្យដឹងដែរថា ប្រទេសបេឡារុសក៏មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំបន់ Guangdong-Hong Kong-Macau Greater Bay Area (តំបន់ហ្គ្រេតធឺបេរបស់ក្វាងទុង-ហុងកុង-ម៉ាកាវ) ជាតំបន់ដ៏ធំដែលគ្របដណ្តប់ទីក្រុងចំនួន៩ រួមមាន Guangzhou (ហ្គងហ្ស៊ូ) Shenzhen (សេនចេន) និង Zhuhai (ស៊ូហៃ)។

គួរបញ្ជាក់ថា បើយោងតាមសារព័ត៌មាន China Daily បានឲ្យដឹងថា បេឡារុស គឺជាប្រទេសមួយ ក្នុងចំណោមក្រុមដំបូងដែលឆ្លើយតបនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ហើយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងមីនស្ក៍ លោក Li បានថ្លែងថា ទំនាក់ទំនងចិន-បេឡារុស្ស នៅតែមានភាពរស់រវើកស្វាហាប់ ក្នុងរយៈពេល ៣២ឆ្នាំកន្លងមកនេះ ទោះបីជាមានការប្រែប្រួលទិដ្ឋភាពជាអន្តរជាតិក៏ដោយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm