អណ្តូងរ៉ែមាសខុសច្បាប់កើនឡើងខ្លាំងនៅរដ្ឋ Mato Grosso ប្រទេសប្រេស៊ីលជាប់ព្រំដែនព្រៃជប់ភ្លៀងអាម៉ាហ្សូន

2024/08/23 10:13:25 pm        60

ក្រុមបរិស្ថាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្របពេលដែលប្រេស៊ីលព្យាយាមបង្រ្កាបការជីករ៉ែមាសខុសច្បាប់នៅតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន ក្រុមអ្នកជីករ៉ែខុសច្បាប់រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅរដ្ឋកសិកម្ម Mato Grosso ។

រូបថតសន្លឹកដ៏គួរឲ្យភ្ញាក់ផ្អើលបង្ហាញដីគ្មានព្រៃ ហើយត្រូវបានជីកដោយក្រុមអ្នកជីករ៉ែនោះ ថតបានពីលើយន្តហោះរបស់ក្រុមបរិស្ថានកាលពីថ្ងៃពុធ ហើយនិងឃើញអណ្តូងរ៉ែនៅលើដែនអភិរក្សជនជាតិដើមភាគតិច Sarare ។

ក្រុមបរិស្ថាន បានលើកឡើងពីការប៉ាន់ប្រមាណរបស់ក្រុមរដ្ឋអាជ្ញាសហព័ន្ធថា មាននូវកម្មករជីករ៉ែខុសច្បាប់ ៥ពាន់នាក់ នៅលើទីតាំងនោះ ហើយចំនួននេះ បានហក់ឡើងខ្ពស់ ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ បើទោះបីជាមានកិច្ចខិតខំពង្រឹងច្បាប់ដោយក្រុមនគរបាល និងទីភ្នាក់ងារការពារបរិស្ថាន Ibama របស់រដ្ឋាភិបាលប្រេស៊ីលក៏ដោយ ។

លោកប្រធានាធិបតី Luiz Inacio Lula da Silva បានសន្យាលុបបំបាត់ចោលការជីករ៉ែខុសច្បាប់ពីដែនដីអភិរក្សារបស់ជនជាតិដើមភាគតិច និងការត់បន្ថយការកាប់បំផ្លាញព្រៃឈើខុសច្បាប់មកនៅកម្រិតសូន្យ នាចុងអាណត្តិរបស់លោកក្នុងឆ្នាំ ២០២៦ ។

កាលពីឆ្នាំមុននៅតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន យោធា និងកងកម្លាំងនគរបាលរដ្ឋាភិបាលរបស់លោក Silva បានចុះប្រតិបត្តិការ ដើម្បីបណ្តេញក្រុមអ្នកជីករ៉ែមាសរាប់ពាន់នាក់ ចេញពីដែនដី Yanomami គឺជាតំបន់អភិរក្សធំបំផុតរបស់ប្រេស៊ីលមានទំហំស្មើប្រទេសព័រទុយហ្គាល់ ស្ថិតនៅព្រំដែនភាគខាងជើងរបស់ពួកគេ ជាប់ប្រទេសវេណេស៊ុយអេឡា ៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        37
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        48
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm