ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បានប្រាប់ទូរទស្សន៍ Channel One របស់រុស្ស៊ីថា លោក ចូ បៃដិន ទំនងជាមិនផ្លាស់ប្តូរគោលនយោបាយគាំទ្ររដ្ឋាភិបាលទីក្រុងគីវ ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយរបស់លោក ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិកនោះទេ។
លោកបាននិយាយថា៖«រដ្ឋបាលដែលកំពុងកាន់អំណាច កំពុងមានតុល្យភាពទៅលើចំណុចសំខាន់នៃសង្រ្គាម និងសន្តិភាព។ តាមរយៈការផ្គត់ផ្គង់អាវុធដល់របបទីក្រុងគីវ ពួកគេកំពុងសាកល្បងការអត់ធ្មត់របស់យើងគ្រប់ពេលវេលា។ ពួកគេកំពុងធ្វើតេស្តការត្រៀមខ្លួនរបស់យើងក្នុងការអត់ធ្មត់ចំពោះសកម្មភាពបែបនេះ ដើម្បីចៀសវាងវិធានការដ៏តឹងរ៉ឹងដែលនឹងផ្លាស់ប្តូរស្ថិរភាពយុទ្ធសាស្ត្រ និងក្នុងតំបន់»។ អ្នកបានសួរខ្ញុំអំពីរយៈពេលប៉ុន្មានខែដែលនៅសល់របស់លោក [ចូ] បៃដិន [នៅក្នុងតំណែង] ដូច្នេះខ្ញុំគិតថា គោលនយោបាយនេះ នឹងបន្ត»។
លោក Antonov បានបន្ថែមថា៖ «ឥឡូវនេះ គឺនិយាយអំពីសហរដ្ឋអាមេរិកដែលបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន ឲ្យបើកយន្តហោះ F-16 និងការបញ្ជូនប្រព័ន្ធអាវុធតាក់ទិចកង( ATACMS) រយៈចម្ងាយឆ្ងាយ។ យើងកំពុងពិភាក្សាអំពីគំនិតបំភាន់ដែលថា ជនជាតិអាមេរិក មិនអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយសម្រាប់ការវាយលុកទឹកដីរុស្ស៊ីទេ ប៉ុន្តែវាគឺជារឿងមិនល្អទេ។ ជនជាតិអ៊ុយក្រែន ធ្វើអ្វីដែលពួកគេចង់ធ្វើ ដោយរាយការណ៍យ៉ាងច្បាស់ទៅក្រុមចៅហ្វាយនាយអំពីសកម្មភាពរបស់ពួកគេ»។