នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានធ្វើដំណើរទៅដល់ទីក្រុងគីវអំឡុងសម័យសង្រ្គាម ដើម្បីចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងដោយនាយករដ្ឋមន្រ្តីឥណ្ឌាទៅកាន់ប្រទេសអ៊ុយក្រែន ចាប់តាំងពីទីក្រុងគីវទទួលបានឯករាជ្យពីសហភាពសូវៀតកាលពីឆ្នាំ ១៩៩១ ។
ដំណើរទស្សនកិច្ចនេះដែរ បានកើតឡើង ចំពេលមានសង្រ្គាមនៅអ៊ុយក្រែន ក្នុងនោះកងកម្លាំងអ៊ុយក្រែនបន្តឈរជើងក្នុងតំបន់ភាគខាងលិច Kursk របស់រុស្ស៊ី បន្ទាប់ពីការវាយលុករបស់ពួកគេកាលពីថ្ងៃទី ៦ ខែសីហា ហើយទាហានរុស្ស៊ី រំកិលយឺតៗ តែរុលទៅមុខនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ។
នៅមុនដំណើរទស្សនកិច្ចមួយនេះ លោក Modiនិយាយថា លោកទន្ទឹងរង់ចាំចែករំលែកទស្សនៈលើដំណោះស្រាយដោយសន្តិវិធីនៃជម្លោះកំពុងកើតឡើងនៅអ៊ុយក្រែន ៕