នគរបាលតំបន់ បានបញ្ជាក់នៅថ្ងៃសុក្រនេះថា រថយន្តក្រុងអ្នកដំណើរប្រទេសឥណ្ឌាមួយគ្រឿងដឹកមនុស្ស៤០នាក់ បានធ្លាក់ចូលទៅក្នុងទន្លេ Marsyangdi ប្រទេសនេប៉ាល់ ក្នុងស្រុក Tanahun នៅថ្ងៃថ្ងៃសុក្រនេះ ជាឧបទ្ទវហេតុលើកទីពីរក្នុងរយៈពេលជាងមួយខែមកនេះ។
លោក Kumar Neupane អ្នកនាំពាក្យកងកម្លាំងនគរបាលប្រដាប់អាវុធ បាននិយាយថា សោកនាដកម្មនេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៤នាក់ស្លាប់។
ក្រុមបុគ្គលិកនៃកងកម្លាំងនគរបាលប្រដាប់អាវុធចំនួន៤៥នាក់ ដឹកនាំដោយលោក Madhav Paudel ស្នងការជាន់ខ្ពស់នគរបាល មកពីសាលាបណ្តុះបណ្តាលគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនេប៉ាល់ បានទៅដល់កន្លែងគ្រោះថ្នាក់ និងបានចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះ។
រថយន្តក្រុងជួបឧបទ្ទវហេតុនេះ មកពីរដ្ឋ Uttar Pradesh កំពុងធ្វើដំណើរពីទីក្រុង Pokhara ទៅកាន់ទីក្រុង Kathmandu ។
រថយន្តក្រុង បានធ្លាក់ដល់ច្រាំងទន្លេ ខណៈក្រុមអ្នកជួយសង្គ្រោះត្រូវបានគេមើលឃើញ ចុះពីភ្នំដើម្បីទាញយកជនរងគ្រោះពីក្នុងរថយន្តក្រុងដែលធ្លាក់ដល់ច្រាំងទន្លេ។
ឧទ្ធម្ភាគចក្រ MI-17 ដែលដឹកក្រុមគ្រូពេទ្យ និងសម្ភារៈផ្គត់ផ្គង់ ត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់កិច្ចប្រឹងប្រែងសង្គ្រោះ។