រូបភាពវីដេអូឃ្លីបដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម X កាលពីថ្ងៃព្រហស្បតិ៍ ឃើញសំណុំផ្សែងដ៏ធំ និងអណ្តាតភ្លើងឆាបឆេះដឺប៉ូស្តុកប្រេងរុស្ស៊ី ស្ថិតនៅក្នុងតំបន់ Rostov ។
ទីភ្នាក់ងារព័ត៌មានជាច្រើន បានរាយការណ៍ដោយលើកពីប្រភពក្រុមអាជ្ញាធរក្នុងស្រុកថា អគ្គិភ័យនេះ បណ្តាលមកពីការវាយប្រហារបស់យានដ្រូនអ៊ុយក្រែន ហើយនិងបានឆាបឆេះសឺទែនស្តុកប្រេងជាច្រើន ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងរបស់ដឺប៉ូ ពីដើមឈើ បង្គោលភ្លើង ផែនទីផ្លូវ និងសឺទែនប្រេង ដោយផ្គូផ្គងជាមួយរូបភាពផ្កាយរណប ។
អ៊ុយក្រែនតែងតែនិយាយថា ពួកគេនឹងសងសឹកការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ពួកគេ ស្របពេលដែលទីក្រុងម៉ូស្គូ ចាត់ទុកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ខ្លួនថាជាអំពើភេរវកម្ម ៕


