ក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន គ្រោងនឹងរៀបចំកិច្ចប្រជុំ នៅទីក្រុងវ៉ាស៊ីនតោន ក្នុងខែតុលា ដើម្បីពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សរបស់កូរ៉េខាងជើង។
ក្រសួងបាននិយាយថា កិច្ចប្រជុំដែលត្រូវបានរៀបចំឡើងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក នៅដើមខែតុលា នឹងមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញផ្នែកស៊ីវិល។
លោក Kim In-ae អ្នកនាំពាក្យរងនៃក្រសួង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖«កិច្ចប្រជុំនេះ នឹងធ្វើជាវេទិកាមួយ ដើម្បីដោះស្រាយបញ្ហាផ្សេងៗទាក់ទងនឹងប្រទេសកូរ៉េខាងជើង រួមទាំងសិទ្ធិមនុស្សផងដែរ»។
ព្រឹត្តិការណ៍នេះ គឺធ្វើឡើងបន្ទាប់ពីជំនួបកំពូលត្រីភាគីជាប្រវត្តិសាស្ត្រ ដែលបានធ្វើឡើងនៅ រមនីយដ្ឋានលំហែកម្សាន្ត Camp David ក្នុងរដ្ឋ Maryland កាលពីខែសីហាឆ្នាំមុន ដែលមានការចូលរួមពី ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន សុក យ៉ូល ( Yoon Suk Yeol) ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា ( Fumio Kishida) ។
យោងតាមប្រភព បានឲ្យដឹងថា រដ្ឋមន្ត្រីបង្រួបបង្រួមលោក Kim Yung-ho ទំនងជានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។