ក្រុមការងារសង្រ្គោះបន្ទាន់នៅទីក្រុង Manchester បានបោសសម្អាតដើមឈើបាក់ និងបែកឈើជ្រុះចេញពីផ្លូវនៅថ្ងៃសុក្រនេះ ក្រោយខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង វាយប្រហារតំបន់ភាគពាយ័ព្យអង់គ្លេស ។
ការិយាល័យឧតុនិយមអង់គ្លេស បានចេញការព្រមានអាកាសធាតុកម្រិតពណ៌លឿងរហូតដល់ម៉ោង ១១ព្រឹក ម៉ោងក្នុងស្រុក ក្រោយព្យុះ Lilian នាំមកជាមួយកម្លាំងខ្យល់បក់ ១២០គ.មក្នុង ១ម៉ោងនៅទូទាំងតំបន់ភាគខាងជើងអង់គ្លេស ស្កុតលែន និងវែលស៍ ។
នៅក្នុងទីក្រុង Manchester សេវាកម្មរថអគ្គិសនីរបស់ទីក្រុងមួយនេះ ប្រឈមនឹងការអាក់ខាន ស្របពេលដែលមែកឈើធ្លាក់លើផ្លូវ និងលើខ្សែកាប ។
មុនរដូវស្លឹកឈើជ្រុះ ពេលដែលដើមឈើនៅមានសន្លឹកពេញ មែកឈើងាយនឹងធ្លាក់ចុះលើដី ពេលមានខ្យល់បក់ខ្លាំងនាំឲ្យអាក់ខានដល់បណ្តាញដឹកជញ្ជូនជាច្រើន ៕