តុលាការថៃទទួលយកពាក្យបណ្ដឹងប្រឆាំងបុគ្គលិកសន្តិសុខ ជុំវិញការស្លាប់បាតុករ ៨៥នាក់

2024/08/24 03:30:38 am        37


តុលាការថៃ នៅថ្ងៃសុក្រ (ទី២៣ ខែសីហា) នេះ បានទទួលយកបណ្តឹងព្រហ្មទណ្ឌ ប្រឆាំងនឹងបុគ្គលិកសន្តិសុខជាន់ខ្ពស់ចំនួន ៧រូប ជុំវិញការចោទប្រកាន់ពីការមានចំណែករបស់ពួកគេ នៅក្នុងការស្លាប់ កាលពី ២ទសវត្សរ៍មុននៃបាតុករមូស្លីមចំនួន ៨៥នាក់ ដែលភាគច្រើនបានថប់ដង្ហើមពេលកំពុងឈរប្រជ្រៀតគ្នា នៅក្នុងរថយន្តយោធា។

យោងតាមមេធាវី ក្នុងសំណុំរឿងនេះ និងអង្គការសិទ្ធិមនុស្ស Amnesty International បានឲ្យដឹងថា មន្ត្រីយោធា និងនគរបាល ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម និងការឃុំខ្លួនដោយខុសច្បាប់ ជុំវិញការដោះស្រាយការតវ៉ាឆ្នាំ២០០៤ នៅទីក្រុង Tak Bai ជាឧប្បត្តិហេតុដែលនាំឲ្យមានការថ្កោលទោសជាអន្តរជាតិ និងជួយជំរុញបន្ថែមដល់ការបះបោរ ក្នុងខេត្តនានា ដែលមានអ្នកកាន់សាសនាអ៊ិស្លាមភាគច្រើនរបស់ប្រទេសថៃ ក្បែរប្រទេសម៉ាឡេស៊ី។

លោក Pornpen Khongkachonkiet មេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់គ្រួសារជនរងគ្រោះ ៤៨នាក់បានប្រាប់សារព័ត៌មាន Reuters ថា៖ «ដំណើរការរបស់តុលាការអាចផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ហើយនិងសហគមន៍ដែលបានទទួលរងគ្រោះពីការបង្រ្កាបដ៏អាក្រក់នេះ»។ លោក Pornpen បានបន្ថែមថា តុលាការនឹងកោះហៅជនជាប់ចោទ នៅថ្ងៃទី១២ ខែកញ្ញា។

ហេតុការណ៍ដ៏ល្បីល្បាញ នៅទីក្រុង Tak Bai នេះ បានបង្កជាបញ្ហាដល់លោកនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ នាពេលនោះ ហើយករណីនេះជាប់ពាក់ព័ន្ធនឹងអតីតមេទ័ព ប្រចាំតំបន់ លោក Pisan Wattanawongkiri ដែលឥឡូវនេះជាតំណាងរាស្រ្តក្នុងគណបក្សភឿថៃរបស់លោក ថាក់ស៊ីន។

គួរបញ្ជាក់ថា ការទទួលយករបស់តុលាការ ដែលលក្ខន្តិកៈកំណត់អាយុបណ្ដឹង ត្រូវផុតនៅថ្ងៃទី ៥ ខែតុលានោះ កើតមានឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីកូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី Paetongtarn Shinawatra ត្រូវបានបញ្ជាក់ថា ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm