ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្នើវិទ្យាស្ថានទស្សនៈអ៊ិស្លាមអន្តរជាតិប្រចាំតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ជួយសហគមន៍ខ្មែរអ៊ិអ៊ិស្លាមលើផ្នែកសិក្សាធិការ

2024/08/24 02:55:44 pm        119

ភ្នំពេញ ÷ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសក កម្មពិសេស ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ Mohd Fauzan Norodin នាយកវិទ្យាស្ថានទស្សនៈអ៊ិស្លាមអន្តរជាតិប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍(IIIT) នារសៀលថ្ងៃ ទី ២៣ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងពីវឌ្ឍនៈភាពសហគមន៍អ៊ិស្លាមកម្ពុជា ក៏ដូចជាវិស័យអប់រំ ដោយបច្ចុប្បន្នមានសិស្សនិស្សិតជាច្រើន កំពុងបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេស ហើយពួកគេបានជ្រើសរើសមុខជំនាញទាំងផ្នែកវិទ្យាសាស្ត្រ និង សាសនា។ ទន្ទឹមគ្នានេះដែរ      ឯកឧត្តមបណ្ឌិត បានស្នើឱ្យវិទ្យាស្ថានទស្សនៈអ៊ិស្លាមអន្តរជាតិប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ជួយសហគមន៍អ៊ិស្លាមលើផ្នែកសិក្សាធិការ (Academic) ការស្រាវជ្រាវ អប់រំ និងផ្នែកផ្សេងៗទៀតតាម ដែលអាចធ្វើបាន ដើម្បីចូលរួមអភិវឌ្ឍសហគមន៍អ៊ិស្លាមកម្ពុជា ក៏ដូចជាសង្គមជាតិទាំងមូល។ ចំណែកឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ Mohd Fauzan Norodin បានមាន ប្រសាសន៍ថា ថ្នាក់ដឹកនាំម៉ាឡេស៊ី ជាពិសេសឯកឧត្តម Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី តែងតែកោតសសើរមិនដាច់ពីមាត់ពីភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ហើយបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបាននឹងកំពុងធ្វើឱ្យកម្ពុជាមានសុខដុមរមនា និងការរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ ជាងនេះទៅទៀតឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យលើកឡើងដែរថា កម្ពុជាជាប្រទេសគំរូផ្នែកសុខដុមនីយកម្មជាតិសាសន៍ និង សាសនា នៅតំបន់អាស៊ីអាគ្នេយ៍។ទន្ទឹមគ្នានេះដែរ ក្នុងនាមលោកជាអ្នករៀបចំគោលនយោបាយ Madani សម្រាប់ឯកឧត្តម Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានចែករំលែកអំពីផែនការយុទ្ធ សាស្ត្រ Madani ក្នុងការអភិវឌ្ឍប្រទេសម៉ាឡេស៊ី។ ដោយគោលនយោបាយ Madani មកពីពាក្យ និរន្តភាព សុភមង្គល នវានុវត្តន៍ ការគោរពជំនឿទុកចិត្ត និងការអាណិតអាសូរ។

 ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ក៏បានលើកឡើងពីសារៈសំខាន់នៃប្រព័ន្ធបច្ចេក វិទ្យាឌីជីថលនិងជម្រុញឱ្យចងក្រងប្រព័ន្ធទន្និន័យសម្រាប់សហគមន៍អ៊ិស្លាមកម្ពុជា។ ទាក់ទងនឹងការស្នើសុំរបស់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ខាង លើ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ បានរីករាយក្នុងការសហការជាមួយគ្នាដើម្បីអភិវឌ្ឍសហគមន៍អ៊ិស្លាមកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ដែរថា វិទ្យាស្ថានអន្តរជាតិខាងលើ គឺជាអង្គការអន្តរជាតិឈាន មុខគេដែលផ្តោតលើការផ្តល់ ផ្លេតហ្វម សម្រាប់បញ្ញវន្ត អ្នកប្រាជ្ញ និង អ្នកស្រាវ ជ្រាវ ផ្នែកមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ ជាមួយគ្នាដែរវិទ្យាស្ថានបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន និងអង្គការមួយចំនួននៅទូទាំងពិភពលោកឲដើម្បីអនុវត្តសកម្មភាព និងកម្មវិធីរបស់ខ្លួន។ អស់រយៈពេល៤០ ឆ្នាំមកហើយ វិទ្យាស្ថានទស្សនៈអ៊ិស្លាមអន្តរជាតិប្រចាំតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ គឺជាសំឡេងសម្រាប់ការនិយមកណ្ដាល ភាពចម្រុះ និងភាពទំនើបនៅក្នុងទស្សនៈអ៊ិស្លាម ដោយសង្កត់ធ្ងន់លើគោលគំនិត ដូចជាការអត់ឱន ការរួម រស់ជាមួយគ្នា និងការកសាងសមត្ថភាពរបស់សហគមន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមសកល។វិទ្យាស្ថានទស្សនៈអ៊ិស្លាមអន្តរជាតិប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ នេះត្រូវបានបង្កើតឡើងមិនរកប្រាក់ចំណេញ នៅសហរដ្ឋ អាមេរិកក្នុងឆ្នាំ១៩៨១ មានទីស្នាក់ការកណ្ដាលនៅ Virginia ជាយរដ្ឋធានី Washington DC ហើយបច្ចុប្បន្ន ឯកឧត្តម Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺជាប្រធានក្រុមប្រឹក្សាភិបាល ៕ អត្ថបទ,ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm