WHO៖ ដៃគូនានាអាចចាប់ផ្តើមពិភាក្សាដើម្បីទិញវ៉ាក់សាំងជំងឺអុតស្វា មុនពេលការអនុម័ត

2024/08/24 05:58:25 pm        32

អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃសុក្រ ទី២៣ ខែសីហា ថា ដៃគូនានារបស់ខ្លួន ដូចជា អង្គការ Gavi និងអង្គការ UNICEF អាចចាប់ផ្តើមទិញវ៉ាក់សាំងជំងឺអុតស្វា មុនពេលត្រូវបានអនុម័តដោយទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ ដើម្បីទទួលបានការចាក់វ៉ាក់សាំងទៅកាន់ទ្វីបអាហ្រ្វិកឲ្យបានកាន់តែលឿន ខណៈទ្វីបនេះប្រយុទ្ធប្រឆាំងការរាលដាលវីរុសកាន់តែកើនឡើង។

ជាធម្មតា អង្គការដូចជា Gavi ដែលជួយដល់ប្រទេសមានប្រាក់ចំណូលទាបក្នុងការទិញវ៉ាក់សាំង អាចចាប់ផ្តើមទិញវ៉ាក់សាំងបាន នៅពេលទទួលបានការអនុម័តពីអង្គការសុខភាពពិភពលោក។ ប៉ុន្តែវិធានការត្រូវបានបន្ធូរបន្ថយនៅក្នុងករណីនេះដើម្បីធ្វើឱ្យការពិភាក្សាក្នុងដំណើរការ ខណៈការអនុម័តរបស់អង្គការសុខភាពពិភពលោក នឹងត្រូវកំណត់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

វ៉ាក់សាំងចំនួនពីរប្រភេទ ដែលផលិតដោយក្រុមហ៊ុន Bavarian Nordic របស់ប្រទេសដាណឺម៉ាក និង ក្រុមហ៊ុន KM Biologics របស់ប្រទេសជប៉ុន ត្រូវបានអនុម័តរួចហើយដោយនិយតករនៅជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិក និងប្រទេសជប៉ុន ហើយកំពុងប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ ជំងឺអុតស្វា ចាប់តាំងពីឆ្នាំ២០២២។

ប្រជាជនប្រហែល ១,២ លាននាក់ បានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Bavarian Nordic នៅក្នុងសហរដ្ឋអាមេរិកតែមួយ។ អង្គការសុខភាពពិភពលោក ត្រូវបានគេរំពឹងថានឹងផ្តល់អាជ្ញាប័ណ្ណបន្ទាន់ដល់ការចាក់វ៉ាក់សាំង នៅខែកញ្ញា។

ជំងឺអុតស្វា ដែលជាវីរុសឆ្លងរាលដាលតាមរយៈទំនាក់ទំនងជិតស្និទ្ធ ហើយជាធម្មតាមានអាការៈស្រាល ប៉ុន្តែអាចបណ្តាលឲ្យស្លាប់បាន ត្រូវបានប្រកាសថាជាគ្រាអាសន្នសាធារណៈនៃការព្រួយបារម្ភ អន្តរជាតិដោយអង្គការសុខភាពពិភពលោកកាលពីសប្តាហ៍មុន បន្ទាប់ពីវីរុសបំប្លែងខ្លួនថ្មីបានរាលដាលយ៉ាងឆាប់រហ័សនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងហួសពីនេះ។

កាលពីដើមខែនេះ អង្គការសុខភាពពិភពលោក បានស្នើឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងបញ្ជូនព័ត៌មាន ដូច្នេះវាអាចពន្លឿនដំណើរការអនុម័តរបស់ខ្លួន និងផ្តល់អាជ្ញាប័ណ្ណបន្ទាន់ នៅត្រឹមពាក់កណ្តាលខែកញ្ញា។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        15
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        4
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm