អ្នកបាញ់ស៊ីបរុស្ស៊ី សម្លាប់អ្នកចាប់ចំណាប់ខ្មាំង ដើម្បីបញ្ចប់ការហ៊ុមព័ទ្ធពន្ធនាគារ

2024/08/24 06:37:41 pm        97

មន្ត្រីរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា អង្គភាពសេវាសន្តិសុខ បានបាញ់សម្លាប់អ្នកទោសបួននាក់ដែលបានចាប់ចំណាប់ខ្មាំងនៅពន្ធនាគារទោសឧក្រិដ្ឋកម្រិតធ្ងន់ក្នុងតំបន់ Volgograd។ 

ក្នុងវីដេអូដែលបង្ហោះតាមបណ្តាញអ៊ីនធឺណិត មន្ត្រីបានពណ៌នាថាពួកគេជាក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម។ បុគ្គលិកពន្ធនាគារចំនួនបួននាក់ ត្រូវបានចាក់សម្លាប់នៅក្នុងការហ៊ុមព័ទ្ធ ខណៈមួយចំនួនទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

អង្គភាពសេវាពន្ធនាគារសហព័ន្ធ និយាយថា បុគ្គលិកពន្ធនាគារសរុបចំនួន៨នាក់ និងទណ្ឌិត៤ នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំង។ នៅក្នុងវីដេអូមួយ គេឃើញជនរងគ្រោះដេកនៅក្នុងថ្លុកឈាម ហើយម្នាក់ក្នុងចំណោមពួកគេត្រូវរបួសចំបំពង់ក។ 

វាពុំច្បាស់នោះទេថា តើបុរសទាំងនោះរៀបចំដោយរបៀបណាដើម្បីទទួលបានកាំបិត ឬទូរស័ព្ទដៃដែលប្រើប្រាស់សម្រាប់ថត និងបង្ហោះវីដេអូតាមអ៊ីនធឺណិត។

ប្រទេសរុស្ស៊ី បានឃើញការកើនឡើងកាលពីពេលថ្មីៗក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ដែលកំពុងចោទជាសំណួរអំពីសន្តិសុខ។

កាលពីខែមិថុនា អ្នកទោសចំនួន៦នាក់ដែលបានចាប់ចំណាប់ខ្មាំងច្រើននាក់ក្នុងអំឡុងពេលការបះបោរនៅក្នុងពន្ធនាគារ ដែលជាប់ពាក់ព័ន្ធជាមួយរដ្ឋអ៊ីស្លាមនៅក្នុងតំបន់ Rostov ត្រូវបានបាញ់សម្លាប់ ហើយកាលពីខែមីនា ក្រុមរដ្ឋអ៊ីស្លាម បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារមួយ ដែលខ្មាន់កាំភ្លើងបានវាយឆ្មក់ចូលសាលប្រគុំតន្ត្រី Crocus City ក្បែរទីក្រុងមូស្គូ ដោយបានសម្លាប់មនុស្សជាង ១៤០នាក់។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        27
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        45
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm