គ្រូពេទ្យគិលានសង្គ្រោះប៉ាឡេស្ទីន បាននិយាយថា ការបាញ់ផ្លោងរបស់អ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាច្រើននាក់ និងរងរបួសផ្សេងទៀត នៅក្នុងទីក្រុង Jabalia កាលពីថ្ងៃសុក្រ ជាអ្នកដែលកំពុងភៀសខ្លួនចេញពីតំបន់នេះ បន្ទាប់ពីមានបទបញ្ជាពីកងទ័ព។
ពុំមានការអត្ថាធិប្បាយភ្លាមៗដោយកងទ័ពអ៊ីស្រាអែលលើឧបទ្ទវហេតុនេះទេ ខណៈកាលពីពេលមុន ពួកគេបាននិយាយថា កងទ័ពបានកំណត់គោលដៅលើសាលារៀនមួយកន្លែងនៅក្នុងសង្កាត់ Zeitoun ដែលបាននិយាយថា ជាមជ្ឈមណ្ឌលគ្រប់គ្រងរបស់ក្រុមហាម៉ាស។
ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «មុនពេលវាយប្រហារ ចំណាត់ការជាច្រើនត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយហានិភ័យនៃការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល រួមទាំងការប្រើប្រាស់គ្រាប់រំសេវស៊ីបគោលដៅ ការឃ្លាំមើលពីលើអាកាស និងការស៊ើបការណ៍បន្ថែម។
យោងតាមអាជ្ញាធរសុខាភិបាល និងប្រជាជនប៉ាឡេស្ទីនបានឲ្យដឹងថា ជនស៊ីវិលកំពុងរត់ភៀសខ្លួនចេញពីទីក្រុង Jabalia បន្ទាប់ពីមានបទបញ្ជាពីកងទ័ពអ៊ីស្រាអែល ដែលត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
កងកម្លាំងអ៊ីស្រាអែលបានដាក់សម្ពាធកាន់តែខ្លាំងនៅតំបន់នានានៅភាគកណ្តាល និងភាគខាងត្បូង តំបន់ហ្កាហ្សា ខណៈពួកគេបានប្រយុទ្ធជាមួយក្រុមអ្នកប្រយុទ្ធហាម៉ាស។
យុទ្ធនាការរបស់យោធាអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៤០.០០០នាក់នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីខែតុលាមក នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន។