សាលារៀនសុវណ្ណភូមិ បើកយុទ្ធនាការទីផ្សារ សាលារៀនសុវណ្ណភូមិ ទីតាំងថ្មីទី៤២ ស្ទឹងមានជ័យទី២

2024/08/24 08:26:23 pm        234

ភ្នំពេញ ៖ លោក ឃឹម ផុន ប្រធាននាយកប្រតិបតិ្តស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប រួមនិងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិក ចំនួន១៥០នាក់ នៃសាលារៀនសុវណ្ណភូមិ បានរៀបចំបើកយុទ្ធនាការទីផ្សារ សាលារៀនសុវណ្ណភូមិ ទីតាំងថ្មីទី៤២ ស្ទឹងមានជ័យទី២ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ។

​លោក ឃឹម ផុន បានលើកឡើងថា ការបើកដំណើរការជាផ្លូវការ នៃសាលារៀនសុវណ្ណភូមិថ្មីទី៤២ ស្ទឹងមានជ័យ២ ចាប់ផ្តើមទទួលចុះឈ្មោះសិស្សថ្មី ចាប់ពីថ្ងៃនេះ និងចូលរៀនថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ ពិសេសមានផ្តល់ជូនអាហារូបករណ៍សិក្សារយៈពេល៦ខែ ដោយឥតគិតថ្លៃ កម្មវិធីសិក្សាស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ចំណេះទូទៅខ្មែរ មត្តេយ្យ ដល់ថ្នាក់ទី១២ ភាសាអង់គ្លេសទូទៅគ្រប់គម្រិត ជាពិសេសសាលារៀនសុវណ្ណភូមិ គឺជាគ្រឹះស្ថានអប់រំឯកជនដ៏រឹងមាំនៅកម្ពុជា។ មកដល់ពេលនេះ សាលារៀនសុវណ្ណភូមិ កំពុងតែដំណើរការ មានចំនួន៤២ទីតាំង។ ថ្ងៃនេះទីតាំងទី៤២ ស្ទឹងមានជ័យទី២ គឺជាទីតាំងចុងក្រោយ សម្រាប់ឆ្នាំ២០២៤។ ដោយឡែកនាឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់លោកឧកញ៉ា ជា ធីឡាយ ស្ថាបនិកស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងពង្រីកបន្ថែមចំនួន៥ទីតាំងទៀត ដែលបច្ចុប្បន្ននេះយើងកំពុងសាងសង់។ បើនិយាយចំនួនសិស្សានុសិស្ស កំពុងសិក្សាគ្រប់កម្រិត មានចំនួនជាង៧ម៉ឺននាក់ ចំណែកបុគ្គលិក មានចំនួនជាង៣៧០០នាក់។

សូមបញ្ជាក់ផងដែរថា ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប មានវត្តមាន និងរីកចម្រើននៅក្នុងវិស័យអប់រំ អស់ រយៈពេលជិត ៣ទស្សវត្សមកហើយ ដោយមានការទទួលស្គាល់គុណភាពអប់រំ ពីសំណាក់មហាជនទូទាំងប្រទេស និងបានពង្រីកវិសាលភាពរបស់ខ្លួនទូទាំងរាជធានី-ខេត្ត។ ទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយក៏ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប នៅតែឈរយ៉ាងរឹងមាំក្នុងការលើកស្ទួយវិស័យអប់រំនៅកម្ពុជា ដោយស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ស្ថាប័ន និងមានបេសកកម្មច្បាស់លាស់ ជាពិសេសការធ្វើការសហប្រតិបត្តិការជាមួយដៃគូអប់រំជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សសម្រាប់សង្គមជាតិយើង៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm