អ្នកនាំពាក្យ លោក Stephane Dujarric បាននិយាយកាលពីថ្ងៃសុក្រថា អគ្គលេខាធិការ UN លោក អង់តូញ៉ូ ហ្គុយតឺរេស(Antonio Guterres) មានការព្រួយបារម្ភអំពីព្រឹត្តិការណ៍ថ្មីៗជាច្រើន នៅឯរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីហ្សា( Zaporizhzhia) នៅភាគអាគ្នេយ៍អ៊ុយក្រែន និងរោងចក្រថាមពលនុយក្លេអ៊ែរ Kursk នៅភាគខាងលិចប្រទេសរុស្ស៊ី ដោយជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ធានាសុវត្ថិភាពនៃរោងចក្រថាមពលនុយក្លេអ៊ែរ។
កាលពីព្រឹកថ្ងៃសុក្រ រោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីហ្សា បានប្រកាសថា ខ្សែផ្គត់ផ្គង់ថាមពលវ៉ុលខ្ពស់របស់រោងចក្រ ត្រូវបានបិទម្តង ហើយរោងចក្រនេះ កំពុងត្រូវបានផ្គត់ផ្គង់តាមរយៈខ្សែបណ្តាញថាមពលបម្រុង ដែលនៅសល់តែមួយគត់របស់ខ្លួននោះ។
រោងចក្រ បាននិយាយថា ខ្សែដែលធ្លាប់បានកាត់ចេញ គឺស្ថិតក្រោមការថែទាំ ហើយបានតភ្ជាប់ឡើងវិញនៅម៉ោង១៥:៣០។
ការអត្ថាធិប្បាយលើឧប្បត្តិហេតុនេះ លោក Dujarric បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការអង្គការសហប្រជាជាតិថា៖«យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្ញុំចង់និយាយថា ខ្ញុំគិតថា អ្នកគ្រប់គ្នា គួរតែព្រួយបារម្ភអំពីការមានរោងចក្រថាមពលនុយក្លេអ៊ែរចំនួនពីរ នៅកណ្តាលតំបន់សង្រ្គាម ហើយបច្ចុប្បន្នគ្រោះថ្នាក់ដល់រោងចក្រទាំងពីរនេះ នៅក្នុងវត្តមាននៃតំបន់សង្គ្រាម។ នោះហើយបានជាយើងតាំងពីដើមដំបូងមកសុំឲ្យភាគីពាក់ព័ន្ធធានាចំពោះបញ្ហានេះ ដោយមានអ៊ុយក្រែននិងរុស្ស៊ី ដើម្បីធានាសុវត្ថិភាពនិងការការពាររោងចក្រថាមពលទាំងនេះ និងមានកិច្ចសហប្រតិបត្តិការពេញលេញជាមួយសហការីរបស់យើងនៅទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)»។