អ៊ីស្រាអែល វាយប្រហារទៅលើឃ្លាំងផ្ទុកឥន្ធនៈដែលពាក់ព័ន្ធជាមួយក្រុមហេសបូឡា នៅក្នុងប្រទេសស៊ីរី

2024/08/24 09:17:41 pm        64

ការផ្ទុះដ៏ខ្លាំងក្លា បានធ្វើឲ្យកក្រើកតំបន់ជនបទភាគខាងលិចនៃខេត្ត Homs របស់ប្រទេសស៊ីរី កាលពីល្ងាចថ្ងៃសុក្រ ខណៈដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅទៅលើឃ្លាំងផ្ទុកប្រេងឥន្ធនៈដែលមានទំនាក់ទំនងជាមួយក្រុមហេសបូឡា។ នេះបើយោងតាមក្រុមឃ្លាំមើលសង្គ្រាម។

យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា ការវាយប្រហារនោះ ត្រូវបានគេរាយការណ៍ថាបានវាយប្រហារឃ្លាំងផ្ទុកប្រេងឥន្ធនៈ នៅជិតភូមិ Khirbet al-Tin ក្នុងច្រករបៀង Safita-Homs ភាគខាងលិចនៃរោងចក្រចម្រាញ់ប្រេងHoms ក៏ដូចជាឃ្លាំងទំនិញនៅជិតទីក្រុង Hama ផងដែរ។

ក្រុមឃ្លាំមើលបានបន្ថែមថា ការការពារដែនអាកាសរបស់ស៊ីរី បានបរាជ័យក្នុងការស្ទាក់ចាប់មីស៊ីលដែលបាញ់មក ដោយបានវាយប្រហារចំគោលដៅដែលបានគ្រោងទុក។

ស្របពេលជាមួយគ្នានោះ លោក Iyad Muhammad មេបញ្ជាការកងពលតូចពន្លត់អគ្គិភ័យ Homs បានបញ្ជាក់ប្រាប់សារព័ត៌មានគាំទ្ររដ្ឋាភិបាលស៊ីរី Al-Watan ថា មនុស្សពីរនាក់ បានរងរបួសនៅក្នុងការវាយប្រហារលើភូមិ Umm Harateen ភាគខាងលិចនៃទីក្រុង Homs និងភូមិ al-Doury ភាគខាងជើងនៃទីក្រុងនេះ។ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Homs ដើម្បីព្យាបាល។

ការវាយប្រហារនេះ បានកើតឡើង ចំពេលដែលភាពតានតឹងក្នុងតំបន់កំពុងបន្ត ដោយអ៊ីស្រាអែលតែងតែកំណត់គោលដៅលើទីតាំងនានា ក្នុងប្រទេសស៊ីរីដែលមានទំនាក់ទំនងជាមួយក្រុមហេសបូឡា។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        89
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        133
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm