កម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំបើកមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២

2024/08/24 03:42:27 pm        157

ភ្នំពេញ ៖ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះ រៀបចំបើកមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ នៅរោងភាពយន្ត Legend នៃផ្សារទំនើបអូឡាំព្យារាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់ផលិតករបានបញ្ចេញសមត្ថភាព និងជាព្រឹត្តិការណ៍ផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌។

​លោក Malcolm Clarke ប្រធានមេប្រយោគ នៃមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២ បានថ្លែងប្រាប់បណ្តាញអ្នកសារព័ត៌មានថា ពិតជាសប្បាយរីករាយដែលបានចូលរួមកម្មវិធីនេះ ព្រោះវាបានផ្តល់ឱកាសក្នុងការ ចែករំលែកចំណេះដឹង បទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងវិស័យភាពយន្តកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀតដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្ត។ ហើយក៏ចង់ឲ្យបណ្តាប្រទេសនៅលើពិភពលោក បានយល់អំពីមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២ និងចែករំលែកមហោស្រពភាពយន្តកម្ពុជា ទៅកាន់ពិភពលោកផងដែរ។ បន្ទាប់ពីយើង បានរៀបចំបើកមហោស្រពភាពយន្តកម្ពុជា-អាស៊ី ចំនួនពីរលើករួចមកហើយ ធ្វើឱ្យប្រទេសក្នុងតំបន់អ៊ឺរ៉ុប មានការចាប់អារម្មណ៍ច្រើនលើវិស័យភាពយន្តរបស់យើង។ តាមរយៈព្រឹត្តិការណ៍នេះដែរ សាធារណរដ្ឋប្រជាមានិត ចិន បានចាប់អារម្មណ៍ខ្លាំង ខណៈដែលចិន ជាទីផ្សារធំក្នុងវិស័យភាពយន្តកម្ពុជា ពេលដែលយើងវាយលុកទីផ្សារប្រទេសចិនមួយ គឺប្រទេសអាស៊ីទាំងមូលគេនឹងអាចយល់ដឹងពីវិស័យភាពយន្តកម្ពុជា។ ជាមួយគ្នានេះ លោកចែករំលែកបទពិសោធន៍ថា ការផលិតភាពយន្តនីមួយៗគឺផលិតករទាំងអស់ត្រូវតែយល់ពីទឹកចិត្ត ពីបេះដូង របស់ទស្សនិកជន។

នេះជាលើកទី២ របស់លោក Teddy Chen Director China ដែលបានមកកាន់ប្រទេសកម្ពុជា សង្កេតឃើញថា វិស័យភាពយន្ត មានការរីកចម្រើនច្រើន ជាពិសេសម្ហូបអាហារខ្មែរ មានរសជាតិឆ្ងាញ់។ 

សូមបញ្ជាក់ថា: មហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២នេះ សហការរៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ី។ តាមការគ្រោងទុកមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២ ចាក់បញ្ចាំងភាពយន្ត ដែលចូលរួមការប្រកួតនៅតាមរោងភាពយន្តសហការមួយចំនួន ចាប់ពីថ្ងៃ២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am