អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៣ សីហា) អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បន្តអំពាវនាវឲ្យមានតម្លាភាពពេញលេញ និងការគោរពសិទ្ធិមនុស្ស។

ដោយថ្លែងពីទីស្នាក់ការអង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់អ្នកយកព័ត៌មានថា លោក ហ្គុយតឺរេស យកចិត្តទុកដាក់លើការសម្រេចចិត្តដែលធ្វើឡើងដោយតុលាការកំពូល ដើម្បីផ្តល់សច្ចាប័នដល់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ជាអ្នកឈ្នះការបោះឆ្នោត ខណៈដែលពួកគេយល់ថា ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត នៅតែមិនបញ្ចេញលទ្ធផលបោះឆ្នោតនៅតាមស្ថានីយបោះឆ្នោត។
លោក Dujarric ក៏បាននិយាយផងដែរថា លោក ហ្គុយតឺរេស បន្តជំរុញឲ្យគ្រប់ភាគីទាំងអស់ ដោះស្រាយវិវាទការបោះឆ្នោតណាមួយ «តាមរយៈមធ្យោបាយសន្តិវិធី» និងបានសម្តែងការព្រួយបារម្ភរបស់លោក អំពី«របាយការណ៍នៃការរំលោភសិទ្ធិមនុស្ស» ។
ចាប់តាំងពីការបោះឆ្នោតមក និងការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ខ្លាំងក្លាដែលបានកើតឡើងមក រដ្ឋបាលរបស់លោក ម៉ាឌូរ៉ូ បានធ្វើអ្វីដែលក្រុមប្រឆាំង ក្រុមសិទ្ធិមនុស្ស និងសហជីព បានកំណត់ថា ជាការបង្រ្កាបលើអ្នកប្រឆាំង។