លោកឧត្តមសេនីយ៍ឯក Sudhir Kumar Sharma នាយកប្រតិបត្តិ និងនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន IRRPL បានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃសុក្រថា មានប្រទេសរហូតដល់១០ បានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការទិញកាំភ្លើងវាយប្រហារ Kalashnikov AK-203 ដែលផលិតដោយ ក្រុមហ៊ុន Indian-Russian Rifles Private Limited (IRRPL) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារុស្ស៊ី-ឥណ្ឌា។
មន្ត្រីយោធាជាន់ខ្ពស់ឥណ្ឌា បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS ថា៖«បច្ចុប្បន្ន កាំភ្លើងរបស់យើង បានក្លាយជាការពេញនិយមយ៉ាងខ្លាំង ហើយអត្ថបទជាច្រើនដែលអ្នកបាននឹងកំពុងអាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ គឺមានភាពវិជ្ជមានខ្លាំងណាស់ ដែលខ្ញុំត្រូវបានប្រទេសពី៨ ទៅ ១០ ដែលចាប់អារម្មណ៍ក្នុងការទិញកាំភ្លើង AK-203 ដែលផលិតនៅប្រទេសឥណ្ឌា ។ ពួកគេកំពុងសម្លឹងមករកយើង ពីព្រោះកាំភ្លើង Kalashnikov មានភាពល្បីល្បាញខ្លាំងណាស់»។
លោកបាន បន្តថា៖ «ប្រទេសចំនួន៨-៩ គឺមកពីអាហ្វ្រិក មជ្ឈិមបូព៌ា និងអាស៊ីខាងត្បូង» ដោយបានបន្ថែមថា ទីក្រុងមូស្គូ និងញូវដែលលី នឹងសម្រេចចិត្តថាតើប្រទេសណាដែលកាំភ្លើងវាយប្រហារទាំងនេះ គួរត្រូវបានបញ្ជូនទៅនោះ។
លោក Sharma បានកត់សម្គាល់ថា៖«ជាផ្នែកមួយនៃឯកសារកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល វាត្រូវបានលើកឡើងយ៉ាងច្បាស់ថា ទាំងឥណ្ឌា និងរុស្ស៊ី នឹងសម្រេចចិត្តបន្ទាប់ពីកាំភ្លើងនេះ ត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌ ហើយនឹងសម្រេចថាតើនឹងលក់ពួកវា ទៅឲ្យប្រទេសណានោះ»។