ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសអាល្លឺម៉ង់ លោក Sergey Nechayev បាននិយាយថា លោកមិនច្រានចោលថា អាល្លឺម៉ង់ អាចពង្រីកបញ្ជីអាវុធដែលខ្លួនផ្គត់ផ្គង់ដល់អ៊ុយក្រែននោះទេ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Rossiya-24 ថា៖«ខ្ញុំមិនអាចធានាថា បញ្ជី នៃរថយន្តប្រយុទ្ធដែលផ្គត់ផ្គង់ពីប្រទេសអាល្លឺម៉ង់ [ទៅអ៊ុយក្រែន] នឹងមិនត្រូវបានពង្រីកនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមលោក Nechayev ប្រជាជននៅប្រទេសអាល្លឺម៉ង់ មិនយល់ព្រមចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែនទេ ព្រោះវានាំទៅរកការកើនឡើងនៃជម្លោះ និងរួមបញ្ចូលការចំណាយថវិកាកាន់តែច្រើន ខណៈដែលប្រាក់នេះ អាចប្រើប្រាស់ក្នុងគោលបំណងសន្តិភាព។
អ្នកការទូតរុស្ស៊ីរូបនេះ បានបន្ថែមថា៖«ការពិភាក្សានៅតែបន្ត ពីព្រោះមិនមែនមនុស្សទាំងអស់ នៅក្នុងប្រទេស អាល្លឺម៉ង់ យល់ព្រមលើរឿងនេះទេ»។