គិរីវង់​ត្រូវការ​យ៉ាង​ហោច ១​ពិន្ទុ​ពី​នគរបាល​ជាតិ​ដើម្បី​ដណ្ដើម​កៅអី Top-8 ពី​អាស៊ី​អឺរ៉ុប​

2021/09/15 05:18:11 pm        81

​បាល់ទាត់៖ ក្រុម​គិរីវង់​សុខ​សែន​ជ័យនឹងត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​នគរបាលជាតិ នា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀល​នេះនៅ​ទីលាន 7NG ក្នុងជំនួប​បង្គ្រប់​សប្ដាហ៍​ទី​៩ និង​ជាការ​ប្រកួត​បញ្ចប់​ជុំ​ទី១ នៃ​លី​គ​កំពូល​កម្ពុជា ខណៈ​នេះ​ជាការ​ប្រកួត​ដ៏​សំខាន់ដោយ​គិរីវង់ត្រូវការ​យ៉ាងហោច ១​ពិន្ទុដើម្បី​ប្រជែង​កៅអី Top-8 ពី​ក្រុម​អាស៊ី​អឺរ៉ុប។​

​បច្ចុប្បន្ន​គិរីវង់ឈរ​លេខ​៩ និង​មាន ១២​ពិន្ទុចាញ់​ប្រៀប​ក្រុម​អាស៊ី​អឺរ៉ុប ១​ពិន្ទុ។ ប៉ុន្ដែ​បើ​ផ្អែកលើ​ប្រវត្តិ​ជួបគ្នា ក៏ដូចជា​ផល​សង​គ្រាប់​បាល់​បច្ចុប្បន្នគិរីវង់កំពុងមាន​ប្រៀប​ជាង ដ្បិត​ពួកគេ​បាន​យកឈ្នះ​អាស៊ី​អឺរ៉ុប ៤-២ កាលពីដើម​រដូវ​កាល។ ដូច្នេះ​ការ​ជាមួយ​នគរបាលជាតិ​រសៀល​នេះ គិរីវង់ត្រូវការ​យ៉ាងហោច ១​ពិន្ទុ​ប៉ុណ្ណោះដើម្បី​មានឱកាស​ឡើង Top-8 ខណៈ​អាស៊ី​អឺរ៉ុបត្រូវ​រង់ចាំ​អ៊ុត​លទ្ធផលព្រោះ​ពួកគាត់​បាន​អស់​ការប្រកួត​ទៅហើយ។​ ​ក្រឡេក​មកកាន់​ក្រុមនគរបាល​ជាតិ​វិញ បច្ចុប្បន្ន​ពួកគេ​ទើប​រកបាន ៣​ពិន្ទុ​ប៉ុណ្ណោះពី​ការប្រកួត​ស្មើគ្នា ៣​លើកក្នុងចំណោម ១១​ប្រកួត ដែល​ធ្វើ​ឲ្យ​ក្រុម​ចាស់វស្សា​ក្នុង​លី​គនេះកំពុង​ឈរ​បាត​តារាង។ ដូច្នេះ​ដើម្បី​រើបម្រាស​ពី​តំបន់​កាត់ចេញ នគរបាលជាតិក៏​ទាមទារ​ឈ្នះ​ការប្រកួត​នេះ​ដូចគ្នា។

ដូច្នេះ​ចាំមើល​តើ​ក្រុម​លោក អ៊ុង កង​យ៉ា​និ​ត អាច​បង្អាក់ដំណើរ​ក្រុម​គិរីវង់មិន​ឲ្យ​ឡើង​វគ្គ Top-8 បានទេ បន្ទាប់ពី​ពួកគេ​ត្រូវការ​ឈ្នះ​ដូចគ្នា​បែបនេះ​? ​សូមបញ្ជាក់ថា ការប្រកួត​បញ្ចប់​ជុំ​ទី​១ ថ្ងៃ​ចុងក្រោយនា​រសៀល​នេះគឺមាន ២​គូក្រៅពី​នគរបាលជាតិប៉ះ​គិរីវង់ ក៏មាន ១​គូ​ទៀតនឹងត្រូវ​ប្រកួត​ក្នុង​ម៉ោង​ដំណាលគ្នា​ផងដែរ គឺ​ជំនួប​បង្គ្រប់​សប្ដាហ៍​ទី​១២ រវាង​ក្រុម​ខេត្តព្រៃវែង និង​ក្រុម​ណាហ្គា​វើ​ល​ដ៏៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm