កម្ពុជាកំពុងពង្រឹងគុណភាពអប់រំ ដើម្បីអភិវឌ្ឍវិជ្ជាជីវៈបង្រៀនប្រកបដោយនវានុវត្តន៍

2024/08/25 03:29:34 am        411

ភ្នំពេញ ៖ កម្ពុជាកំពុងពង្រឹងគុណភាពអប់រំ ដើម្បីអភិវឌ្ឍវិជ្ជាជីវៈបង្រៀននៅកម្ពុជា ជូនដល់លោកគ្រូ-អ្នកគ្រូទាំងគ្រឹះស្ថានរដ្ឋ និងឯកជន មានភាពច្នៃប្រឌិត ការសហការ និងការផ្លាស់ប្តូរការអនុវត្តដែលល្អបំផុត ប្រកបដោយបរិយាបន្ន និងនវានុវត្តន៍។

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនៅក្នុងសន្និសីទនៃការបង្រៀន ថ្នាក់ជាតិ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៤ នេះថា កម្មវត្ថុនៅក្នុងវិស័យអប់រំដែលរាជរដ្ឋាភិបាល រួមជាមួយវិស័យឯកជនកំពុងខិតខំ គឺដើម្បីគុណភាពសម្រាប់សិស្ស-និស្សិត ក្នុងនោះសិស្ស-និស្សិតដែលមានគុណភាព កម្ពុជាត្រូវតែមានធនធានមនុស្សខ្លាំង ជាពិសេស លោកគ្រូឥអ្នកគ្រូ, ទោះបីពួកគាត់មានចំណេះដឹងរួចហើយ ប៉ុន្តែត្រូវតែបំពេញបន្ថែម ដើម្បីផ្ទេរចំណេះដឹងទៅដល់សិស្ស-និស្សិត ព្រោះនៅក្នុងសត្សវត្សទី ២១ នេះ បានកំពុងចូលមកជំនួសនូវភារកិច្ច និងការងារជាច្រើន។

ឯកឧត្តមបណ្ឌិត បន្តថា បញ្ហានេះ ការដាក់បញ្ចូលឌីជីថល និងបច្ចេកវិទ្យាក្នុងកម្មវិធីសិក្សា គឺជាសក្តានុពលដ៏មានសារៈ សំខាន់ ដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចូលទៅក្នុងកម្មវិធីសិក្សារួចហើយ ដើម្បីប្រែក្លាយការសិក្សាពីថ្នាក់រៀន សម្រាប់ អនុវត្តន៍នៃការដោះស្រាយបញ្ហារវាងគ្រូបង្រៀន និងសិស្ស ឱ្យកាន់តែមានប្រសិទ្ធភាព ជាក់ស្តែងការចូលរួមរបស់លោកគ្រូ-អ្នកគ្រូ ទាំង គ្រឹះស្ថានសិក្សារដ្ឋ និងគ្រឹះស្ថានសិក្សាឯកជននៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនចំណេះដឹងថ្មីៗបន្ថែម ដើម្បីជំរុញផលិតធនធានមនុស្សសម្រាប់កម្ពុជាទាំងមូល។

ជុំវិញការរួមបញ្ចូលឌីជីថល និងបច្ចេកវិទ្យានេះ, អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនម៉េងលីជេ អេឌ្យូខេសិន លើកឡើងថា ទាក់ទិនឌីជីថល និងបច្ចេកវិទ្យានេះ ប្រទេសជិតខាង និង នៅក្នុងតំបន់ បានវិវត្តន៍ទៅដល់ឌីជីថលរួចហើយ តែសម្រាប់កម្ពុជា, បច្ចុប្បន្នប្រព័ន្ធអ៊ិនធ័រណេតក៏បាននិងកំពុងគ្រប់ដណ្តប់ទូទាំង ប្រទេសជាបណ្តើរៗ ដូច្នេះតាមរយៈការជំរុញបញ្ចូលឌីជីថល និងបច្ចេកវិទ្យា គឺជារឿងចំបាច់ ដើម្បីជួយលើកកម្ពស់ដល់វិស័យអប់រំ ជាពិសេសគ្រូបង្រៀនឱ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីជំរុញបង្កើតធនធានមនុស្សឱ្យកាន់តែខ្លាំងក្លា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm