សិក្ខាកាម៦០រូបក្នុងខេត្តពោធិ៍សាត់ ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

2024/08/25 07:36:27 pm        78

វគ្គបណ្ដុះបណ្ដាលលើមុខជំនាញ Applied Looker Studio សេវាកម្មសណ្ឋាគារ និងផ្សាដែក ក្រោមកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ជាមួយ​វិទ្យាស្ថាន​អភិវឌ្ឍន៍ជំនាញខេត្តត្រាតប្រទេសថៃ ដែលបានដំណើរការអស់រយៈពេល៥ ថ្ងៃកន្លងមកនេះ ត្រូវបានបិទបញ្ចប់ នៅសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក រុន សារី អភិបាលរងនៃគណៈអភិបាលខេត្ត និងលោកស្រី ព្រហ្មមង្គល វង្សប៊ុនហ្វូ នាយកវិទ្យាស្ថានអភិវឌ្ឍន៍ជំនាញខេត្តត្រាតប្រទេសថៃ។

តាមរបាយការណ៍របស់លោក ង៉ែត តាត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលរយៈពេល៥ថ្ងៃនេះ មានសិក្ខាកាមចំនួន៦០នាក់ ក្នុងនោះស្រី៣១នាក់។ ទោះបីការសិក្សាមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ដោយសារវគ្គនេះមានឧបករណ៍សម្ភារៈគ្រប់គ្រាន់ មានការអនុវត្តន៍​ច្រើនជាងទ្រឹស្ដី ហើយលោកគ្រូអ្នកគ្រូរៀបចំផែនការបង្រៀន បែងចែងពេលវេលាច្បាស់លាស់ មានវិធីសាស្ត្រក្នុងការផ្ទេរចំណេះដឹងនិងចំណេះធ្វើ ដែលធ្វើឲ្យសិក្ខាកាមងាយយល់និងឆាប់ចេះ។

លោកបន្តទៀតថា ការធ្វើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ថៃ ពិសេសរវាងខេត្តពោធិ៍សាត់ និងខេត្តត្រាតនេះ ពិតជាបានទទួលនូវគុណប្រយោជន៍ធំធេង មិនត្រឹមតែវិស័យទេសចរណ៍​ប៉ុណ្ណោះទេ ប៉ុន្តែទទួលបាននូវផលប្រយោជន៍ លើវិស័យការងារ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ លោក រុន សារី អភិបាលរង តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍ថា មុខជំនាញវិជ្ជាជីវៈដែលវិទ្យាស្ថាន​ពហុបច្ចេកទេសខេត្តពោធិ៍សាត់ និងវិទ្យាស្ថានអភិវឌ្ឍន៍​មុខជំនាញខេត្តត្រាតប្រទេសថៃ បានលើកឡើងមកនេះ គឺសុទ្ធសឹងតែមុខជំនាញល្អៗ ដែលប្អូនៗក្មួយៗ​មានការចាប់អារម្មណ៍​ចង់រៀន មិនត្រឹមតែប៉ុណ្ណោះជាមុខជំនាញដែលមានតម្រូវការ​នៅលើទីផ្សារផងដែរ។

ក្នុងឱកាសនោះក៏មានការប្រគល់សញ្ញាបត្របញ្ជាក់ការសិក្សា ​ដល់សិក្ខាកាមទាំង៦០នាក់ និងជូនវត្ថុអនុស្សាវរីយឲ្យគ្នាទៅវិញទៅមកផងដែរ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម

2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm