ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្តម ជា វ៉ាន់ដេត នៅថ្ងៃអាទិត្យទី២៥ ខែសីហាឆ្នាំ២០២៤ នេះបានជួបសំណេះសំណាលជាមួយសមាជិកសមាជិកា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ សរុបប្រមាណ ១០០រូបមកពីក្រុងស្រុកទាំង១០ របស់ខេត្តតាកែវ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ។
ក្នុងឱកាសនោះឯកឧត្តម ជា វ៉ាន់ដេត បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពនៃការវិវត្តថ្មីៗ របស់សកលលោកជាពិសេសស្ថានភាពសេដ្ឋកិច្ច និងវិបត្តិសង្រ្គាមដែលអាចជះឥទ្ធិពលដល់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ និងបានជម្រាបជូនអង្គប្រជុំអំពីចេតនាទុច្ចរិតរបស់ក្រុមអគតិដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កអសន្តិសុខក្នុងសង្គម។
ឯកឧត្តម ជា វ៉ាន់ដេត បានលើកទឹកចិត្តឱ្យសមាជិក សមាជិការបស់គណបក្សប្រជាជនខេត្តតាកែវទាំងអស់ត្រូវអនុវត្ត ទិសដៅបន្តក្នុងការពង្រឹងសកម្មភាពរបស់គណបក្សនៅមូលដ្ឋាន ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការគ្រប់គ្រងសមាជិកគណបក្ស សតិអារម្មណ៍ បន្តជំរុញការកសាង ពង្រឹងបក្ស ពិសេសក្នុងគ្រប់គ្រងស្រទាប់យុវជន ដើម្បីសម្រេចបាននូវគោលនយោបាយអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា៕