មន្ត្រីជំនាញចុះផ្សព្វផ្សាយអប់រំ ពីបញ្ហាអំពើជួញដូរមនុស្ស តាមសាលារៀន ក្នុងខេត្តកណ្ដាល

2024/08/25 11:13:25 pm        1.1 K

កណ្ដាល៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានចុះផ្សពផ្សាយអប់រំពីបញ្ហា​កេងប្រវ័ញ្ច​ និងអំពើជួញដួរមនុស្ស ទៅដល់សិស្សនិស្សិត នៅតាមសាលារៀន ក្នុងខេត្តកណ្ដាល ដើម្បីឲ្យដឹងពីល្បិចកលផ្សេងៗរបស់ជនខិលខូច ។

ក្នុងសិក្ខាសាលាស្តីពី ការស្វែងយល់អំពីព្រះពុទ្ធាសាសនា និងការប្រឆាំងអំពើជួញដូរមនុស្ស ក្នុងសម័យបរិវត្តកម្មឌីជីថល នៅក្នុងសាកលវិទ្យាល័យ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ជូន ប៊ុនអេង មានប្រសាសន៍ថា អំពើជួញដូរមនុស្ស ក្នុងសម័យបរិវត្តកម្មឌីជីថលនេះ មានច្រើនទម្រង់ និង​ពិបាក​ក្នុងការទប់ស្កាត់ ព្រោះជនល្មើសមានល្បិចកលឆ្លាតវៃក្នុងការប្រព្រឹត្តិ ឬ​ស្ទាត់ជំនាញ​ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីអូសទាញជនរងគ្រោះ ។

លោកជំទាវ បានបន្តថា សម្រាប់ទម្រង់ផ្សេងៗ នៃអំពើជួញដូរមនុស្សនោះ បានប្រព្រឹត្ត លើ​មនុស្ស​គ្រប់វ័យ រួមមានការជួញដូរកម្លាំងពលកម្ម ពេស្យាចារ ជួញដូរអវៈយវៈ ក្រលៀន ឈាម និង​ការ​ពពោះ​ជំនួសជាដើម ហើយបច្ចុប្បន្នមុខសញ្ញារងគ្រោះច្រើនជាងគេនោះ គឺយុវជន ដោយករណី​ខ្លះមានភាពសាហាវយ៉ងឃ្នង​ និងប្រព្រឹត្តឆ្លងប្រទេសក៏មាន ។

លោកជំទាវ ជូ ប៊ុនអេង បានបន្ថែមថា ដោយបញ្ហានេះហើយ យុវជនទាំងអស់ ពិសេសអ្នក​ប្រើប្រាស់​ប្រព័ន្ធ​សង្គមផ្សេងៗ ត្រូវមានការចេះដឹង ពីចេតនា ​ឬសកម្មភាពរបស់ជនល្មើស មិនត្រូវជឿលើ​បុគ្គល​ដែលមិនស្គាល់ប្រវត្តិ ហើយនៅពេលមានអ្វីជាការសង្ស័យ ត្រូវពិភាក្សាជាមួយគ្រួសារ ឬរាយការណ៍​ទៅសមត្ថកិច្ច ដើម្បីចៀសវាងការចាញ់បោកគេ​ ក្នុងអំពើជួញដូរមនុស្ស ហើយក៏ត្រូវដឹង​ពីច្បាប់ ឬទោសទណ្ឌ នៃការប្រព្រឹត្តិបទល្មើសនេះផងដែរ ។

ជាមួយនេះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ទន្ទឹមនឹងការព្រួយបារម្ភពី អំពើជួញដូរ​មនុស្សនេះ ទើប គ.ជ.ប.ជ បានស្នើដល់អន្តរសាសនា វិស័យឯកជនចូលរួមប្រយុទ្ធប្រឆាំង ពិសេស​ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ​សូមជួយផ្សព្វផ្សាយអប់រំពីបញ្ហាអំពើជួញ​ដូរមនុស្សនេះ ​ឲ្យបានកាន់តែទូលំទូលាយ ​តាមរយៈក្នុងពេលនិមន្តទៅ​សម្ដែងព្រះធម៌ទេសនា តាមកន្លែងនានាជាដើម ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា បញ្ហាអំពើជួញដូរ​មនុស្សនេះ គឺបានកើតឡើងនៅគ្រប់ប្រទេស ដោយករណីខ្លះកើតឡើងមានទំនាក់ទំនងក្នុងប្រទេស ករណីខ្លះទំនាក់ទំនងក្នុងតំបន់ ​និងករណីខ្លះទៀត មានបណ្ដាញជាលក្ខណៈអន្តរជាតិ ដោយជនល្មើស​មានគ្នីគ្នា នៅក្នុងប្រទេសជាច្រើន ដើម្បីធ្វើសកម្មភាព ។

ឯកឧត្តមបានបន្ថែមថា តែយ៉ាងណាក្នុងនាមជាគណៈមេបញ្ជាការខេត្តកណ្ដាល ​នឹងបន្តខិតខំ​ចូលរួម​ជាមួយ គ.ជ.ប.ជ ដើម្បីប្រយុទ្ធប្រឆាំង ​នូវបទល្មើសនេះ ​ហើយក៏សូមអំពាវនាវដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​ចូលរួមទាំងអស់គ្នា កុំឲ្យកម្ពុជាយើង ​មានបទល្មើសជួញដូរមនុស្ស តាមរយៈការមិន​ប្រព្រឹត្តិការរាយការណ៍ និងការអប់រំជាដើម ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm