មេ​នគរបាល​ការពារ​ព្រំដែន​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​គេ​បន្តទៀត

2021/04/27 09:59:58 am        27

ភ្នំពេញ ៖ ​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​ ឧ​ត្ត​ម​សេនីយ៍​ឯក លៀង ភារ​ម្យ ​បានធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ គប្បី​កុំ​លួច​ឆ្លងដែន​ខុសច្បាប់ ​ទៅ​ប្រទេស​ថៃ​បន្តទៀត​ ខណៈ​ការ​លួច​ឆ្លង​ដោយ​ប្រថុយប្រថាន​នេះ ​វា​នឹង​ប្រឈម​គ្រោះថ្នាក់​ជាច្រើន ដោយ​យថាហេតុ​ណាមួយ​នោះ​។


នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ ​ប្រចាំ​ខែកញ្ញា និង​លើក​ទិសដៅ​ការងារ​អនុវត្ត សម្រាប់​ខែតុលា ​ឆ្នាំ​២០២០​នេះ ​នៅ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន ដែល​ស្ថិតនៅ​សង្កាត់​ព្រែ​កឯក​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ២០២០​ នេះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក លៀង ភារ​ម្យ ​បានលើកឡើង​ថា​ នគរ​បាល​ការពារ​ព្រំដែន គ្រប់​ច្រក​ទាំងអស់​តែងតែ​ធ្វើការ​ឃាត់ខ្លួន​ និង​អប់រំ​ជាច្រើនលើក​ច្រើន​សា​រ​មកហើយ ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង ​ដែល​បាន​លួច​ឆ្លងដែន​ខុសច្បាប់​នោះ​។ ​ប៉ុន្តែ​ពួកគាត់​មួយ​ចំនួនទៀត​នៅតែ​បន្ត​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ដដែល​តាមរយៈ​មេខ្យល់​ ដោយ​មិន​ខ្លាច​ជាន់មីន ​ខ្លាច​ឆ្លង​នូវ​ជំងឺ​ផ្សេងៗ ​និង​មិន​ខ្លាច​អាជ្ញាធរ​ថៃ ​ចាប់ខ្លួន​ជាដើម​​។

ទាក់ទង​នឹង​បញ្ហា​តាម​បណ្តោយ​ព្រំដែន​កម្ពុជា និង​ប្រទេសជិតខាង​នេះដែរ​ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក លៀង ភារ​ម្យ ក៏បាន​លើកឡើង​ផងដែរ​ថា ​នាពេល​បច្ចុប្បន្ននេះ​ តាម​បណ្តោយ​ព្រំដែន​របស់​កម្ពុជា​មាន​សភាព​ស្ងប់ស្ងាត់​ពុំ​មាន​ករណី​អ្វី​ធំដុំ​នោះទេ​ ក្រៅពី​ប្រទាក់ក្រឡា​គ្នា​មួយ​ចំនួន​លើ​តំបន់​មិនទាន់​បាន​ឯកភាពគ្នា​។ ​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ​ករណីនេះ​ ត្រូវ​បាន​ថ្នាក់លើ​កំពុង​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​ និង​មិន​មាន​ការផ្ទុះអាវុធ​ដាក់គ្នា​នោះ​ឡើយ​។

សូមបញ្ជាក់ថា​ នៅក្នុង​កិច្ចប្រជុំ​ប្រចាំខែ​នោះ ឧ​ត្ត​ម​សេនីយ៍ លៀង ភារ​ម្យ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​នគរបាល​ការពារ​ព្រំដែន​ទាំងអស់​បន្ត​យកចិត្តទុកដាក់​អនុវត្តន៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បន្ថែម​ទៀត​ផងដែ​រ នូវ វិធានការ​ការពារ​មេរោគ​កូ​វីដ​១៩ និង​មេរោគ​ផ្សេងៗ​ទៀត ស្រប​ទៅតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល ​និង​ក្រសួងសុខាភិបាល ហើយ​មួយវិញទៀត​ក៏​ត្រូវ​ប្រុង​ព្រៀប​ជាប់​និច្ច​ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី​ និង​សន្តិសុខ​សណ្តាប់ធ្នាប់ ​នៅ​តាម​ខ្សែ​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ឲ្យ​បាន​ល្អ​ប្រកបដោយ​សន្តិវិធី​ផងដែរ​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm