Privat រក្សា​កំពូល​តារាង Top-Scorers ខណៈ​កីឡាករ​តាម​ពីក្រោយ ៣​រូប​មាន ១២​គ្រាប់​ស្មើគ្នា​

2021/09/15 06:17:26 pm        106

​បាល់ទាត់៖ ខ្សែប្រយុទ្ធ​ជួរមុខ​របស់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង Jean Marie Privat Befolo Mbarga បាន​បន្ដ​ឈរ​កំពូល​តារាង​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ (Top-Scorers) បណ្ដោះអាសន្នក្រោយ​បញ្ចប់​ការប្រកួត​ជុំ​ទី​១ នៃ​លី​គ​កំពូល​កម្ពុជា ខណៈ​កីឡាករ​តាម​ពីក្រោយ ៣​រូប​រកបាន ១២​គ្រាប់​ស្មើគ្នា។​

​បច្ចុប្បន្ន​ម្ចាស់​ស្បែកជើង​មាស ២​សម័យ​ជាប់​គ្នា Privat រកបាន ១៣​គ្រាប់​ឈរ​កំពូល​តារាង Top-Scorers បន្ទាប់ពី​ខ្សែប្រយុទ្ធ​សញ្ជាតិ​កា​មេ​រ៉ូ​ន​រូបនេះរកបាន ២​គ្រាប់​បន្ថែមទៀតក្នុងជំនួប​បញ្ចប់​ជុំ​ទី​១ របស់​ក្រុម ជួយ​ឲ្យ​ក្រុម​យកឈ្នះ​ម្ចាស់ផ្ទះ​នគរបាលជាតិ ៥-០ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​ក្នុង​ជ័យជម្នះ​នេះ មិត្ត​រួម​ក្រុម​ដ៏​យល់ចិត្ត​របស់ Privat គឺ​កីឡាករ Mika ក៏​រកបាន ២គ្រាប់​ដែរធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ​រូបនេះរកបាន ១២​គ្រាប់ស្មើ​ជាមួយ​កីឡាករ​វិសាខា Marcus Haber ដែល​រកបាន ២​គ្រាប់​ដូចគ្នាក្នុង​ជ័យជម្នះ ៥-១ លើ​ក្រុម​បឹងកេត ក៏ដូចជា​ស្នើ​គ្រាប់​បាល់​កីឡាករ​ណាហ្គា​វើ​ល​ដ៏ Marcio ដែល​ធ្វើបាន Hat-Trick ៣​គ្រាប់​ម្នាក់ឯងក្នុង​ជ័យជម្នះ ៥-២ លើ​ក្រុម​ម្ចាស់ផ្ទះ​គិរីវង់កាលពី​សប្ដាហ៍​មុន។​

​គួរ​បញ្ជាក់ថា លី​គ​កំពូល​កម្ពុជានឹង​បន្ដ​ការប្រកួត​ជុំ​ទី​២ នា​ចុង​សប្ដាហ៍​នេះ ដោយ​បែងចែក​ការប្រកួត​ជា​ពីរគឺ​ការប្រកួត ៨​ក្រុម​កំពូល​តារាងដើម្បី​ប្រជែង​ជើងឯក និង ៥​ក្រុម​បាត​តារាងដើម្បី​ស្វែងរក​ក្រុម​ត្រូវ​កាត់​ចេញពី​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២២។ ដូច្នេះ​សម្រាប់​កីឡាករ​បេក្ខភាព​ក្រុម Top-8 នៅសល់​ឱកាស​ស្វែងរក​គ្រាប់​បាល់​បន្ថែមប្រមាណ ៧​ប្រកួត​ទៀតនៅ​ជុំ​ទី​២ ដែល​សុទ្ធ​តែជា​ការប្រកួត​ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        273
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        334

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm