ស្ត្រីនៅឥណ្ឌាភាគខាងកើត ប្រមូលផ្តុំគ្នាទាមទារយុត្តិធម៌សម្រាប់វេជ្ជបណ្ឌិតដែលត្រូវបានគេសម្លាប់

2024/08/26 06:39:41 pm        257

ស្ត្រីជាច្រើននាក់ នៅតែរក្សាសម្ពាធនៅក្នុងទីក្រុង Siligury ភាគខាងកើតប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ ដែលបានចេញធ្វើបាតុកម្មដោយមានកាន់គប់ភ្លើង និងបើកភ្លើងទូរស័ព្ទដើម្បីទាមទាររកយុត្តិធម៌សម្រាប់វេជ្ជបណ្ឌិត ដែលត្រូវបានចាប់រំលោភនិងសម្លាប់ នៅទីក្រុង Kolkota កាលពីថ្ងៃទី៩ ខែសីហា។

ជនរងគ្រោះ ជាវេជ្ជបណ្ឌិតអាយុ ៣១ឆ្នាំ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើពូកប្រឡាក់ដោយឈាមនៅក្នុងមហាវិទ្យាល័យវេជ្ជសាស្ត្រដែលនាងធ្វើការនៅក្នុងទីក្រុង Kolkata ។

បុគ្គលិកនៅមហាវិទ្យាល័យវេជ្ជសាស្រ្ដ R.G. Kar បានប្រាប់សារព័ត៌មានរ៉យទ័រថា វេជ្ជបណ្ឌិតរងគ្រោះងងុយដេក បន្ទាប់ពីធ្វើការជិត២០ ម៉ោងបន្ទាប់ពីធ្វើការប្តូរវេនរយៈពេល៣៦ម៉ោង។

កំហឹងចំពោះការបរាជ័យនៃច្បាប់ដ៏តឹងរ៉ឹងដើម្បីទប់ស្កាត់ការកើនឡើងអំពើហិង្សាលើស្ត្រី បានបង្កឱ្យមានការតវ៉ាដោយក្រុមវេជ្ជបណ្ឌិត និងក្រុមស្ត្រី និងបានធ្វើឲ្យមានកូដកម្មជាច្រើនថ្ងៃនៅទូទាំងប្រទេសឥណ្ឌា។ នគរបាលស្ម័គ្រចិត្តម្នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទឧក្រិដ្ឋ។

វេជ្ជបណ្ឌិតនៅទូទាំងប្រទេស បានធ្វើការតវ៉ា ដើរដង្ហែរក្បួនមានដុតភ្លើងទៀន និងកាន់គប់ភ្លើង ហើយបានបដិសេធមិនពិនិត្យអ្នកជំងឺដែលពុំស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់កាលពីសប្តាហ៍មុន បន្ទាប់ពីមានការសម្លាប់វេជ្ជបណ្ឌិតហាត់ការអាយុ ៣១ ឆ្នាំ កាលពីថ្ងៃទី ៩ ខែសីហា នៅទីក្រុង Kolkata ភាគខាងកើត។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm