បិទបញ្ចប់យុទ្ធនាការបាញ់ថ្នាំមូសនៅតាមសង្កាត់ទាំង ១០៥ នៅភ្នំពេញ

2024/08/26 07:49:06 pm        184

ភ្នំពេញ៖ យុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស នៅតាមសង្កាត់ទាំង ១០៥ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំង១៤ ក្នុងរាជធានីភ្នំពេញបានឈានដល់ការបិទបញ្ចប់ហើយ នាយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០២៤​។ នេះបើតាមលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរ​សុខាភិបាល​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យ​ដឹងនៅថ្ងៃ២៦ ខែសីហា ឆ្នាំ២០២៤នេះ។

លោកវេជ្ជបណ្ឌិត ងី មានហេង បានឱ្យដឹងថា យុទ្ធនាការបាញ់មូស ដែលរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារកងពលតូច ង៧០ ចុះបាញ់ថ្នាំមូសនៅតាមភូមិ សង្កាត់ និងតាម​សហគមន៍​ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែសីហា បានបញ្ចប់រួចរាល់​ទាំង​ស្រុង​ហើយ​ត្រឹម​យប់​ថ្ងៃទី​២៥ ខែសីហានេះ។ ដែលកិច្ចការនេះមានការយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគូរយ៉ាងខ្លាំងពីសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋ និង​ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ បានចាត់ចែងឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ទាំង​៧ សហការជាមួយ ក្រុមការងារកងពលតូច ង៧០ ចុះធ្វើសកម្មភាព​បាញ់​ថ្នាំ​សម្លាប់​សត្វ​មូស​ទាំងថ្ងៃ ទាំងយប់នៅក្នុងមូលដ្ឋានសង្កាត់ទាំង១០៥ក្នុងខណ្ឌទាំង១៤ និងតាម​សហគមន៍​នានា ហើយដោយមានការចូលរួមបង្ករលក្ខណៈងាយស្រួលពីអាជ្ញាធរខណ្ឌ និង​សង្កាត់​ទាំងអស់ធ្វើឱ្យដំណើរបាញ់ថ្នាំមូសទទួលបានលទ្ធផលល្អរួចមុនផែនការ។

សូមជម្រាបជូនថា កាលពីល្ងាចថ្ងៃ២៣ ខែសីហា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំបន្ថែមឱ្យប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញប្រើប្រាស់រថយន្តដឹកម៉ាស៊ីនបាញ់ថ្នាំសម្លាប់​មូសខ្នាតធំ បន្តចុះបាញ់ថ្នាំសម្លាប់មូសខ្លានៅតំបន់និងទីតាំងសំខាន់ៗ ជាច្រើន​កន្លែង​បន្ថែម​ទៀត ពិសេសនៅភាគខាងជើងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានដូចជា នៅតំបន់​អគ្គិសនី​កម្ពុជា​បឹងកក់ ស្ថិតក្នុងខណ្ឌទួលគោក ប្រឡាយអូបាក់ទូក ប្រឡាយអូរវែង ប្រឡាយ​១៩២៨ ដល់ទំនប់កប់ស្រូវ តំបន់សាកលវិទ្យាល័យអេស៊ីលីដា តំបន់រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នង​ការ​នគរបាលរាជធានី ក្នុងខណ្ឌឬស្សីកែវ ប្រឡាយទួលសំពៅ និងប្រឡាយអូរអាកុជ នៅ​ខណ្ឌសែនសុខជាដើម៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        112
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm