អភិបាលខេត្តបន្ទាយមានជ័យ អន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវបងប្អូនកសិករនៅស្រុកអង្គរបូរី

2024/08/26 08:49:37 pm        129

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការខេត្ត គ្រប់គ្រង គ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការបង្កើនប្អូនផលស្រូវប្រាំងរបស់ប្រជាកសិករ និង​នាំទឹក​ពីប៉ែកខាងលេី ស្ទឹងបវេល នៃខេត្តបាត់ដំបង ដេីម្បីទម្លាក់មកតាមប្រលាយ​ក្នុងភូមិសាស្រ្ត​ស្រុក​មង្គលបូរី ជួយសង្គ្រោះស្រូវប្រាំងបងប្អូនកសិករ ដែលជិតប្រមូលផល ប្រឈមខ្វះទឹកប្រមាណ ១០០០ហិកតា ដោយជោគជ័យ។

ក្នុងនោះ ឯកឧត្តម អភិបាលខេត្ត ​ក៏បានបន្តដំណើរទៅពិនិត្យមើលនូវស្ថានភាពស្រូវរបស់បងប្អូន​ប្រជាកសិករ ​ស្រូវវស្សា ជាប្រភេទស្រូវកណ្តាល ​និងពិនិត្យមេីលប្រលាយទឹក នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ។

ឯកឧត្តម ក៏បានបញ្ជាក់ឱ្យដឹងថា ស្រូវបងប្អូននៅក្នុងមូលដ្ឋានភូមិទ័ពសៀម ជាប្រភេទស្រូវកណ្តាល មិនទាន់មានបញ្ហាប្រឈមនោះខ្លាំងនោះទេ ​ហើយបើសិនជាក្នុងមួយទៅពីរសប្ដាហ៍ទៀត មានភ្លៀងធ្លាក់ នោះស្រូវនឹងអាចមានការលូតលាស់ឡើងវិញ ។

ឯកឧត្ដម បន្តថា យោងតាមរបាយការរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ស្ថានភាព​ដំណាំស្រូវ ដែលប្រឈមមានប្រមាណជាង១ម៉ឺន ​ហិកតា នៅស្រុកថ្មពួក, ស្វាយចេក , ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ ។

យោងតាមរបាយការរប់សមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទខេត្ត ស្ថានភាព​ដំណាំស្រូវនៅ​ក្នុងស្រុកថ្មពួកមួយចំនួនធំ ស្ថិតនៅដំណាក់កាលប៉ះពាល់ ​និងមួយចំនួនទៀតប៉ះពាល់​ធ្ងន់ធ្ងរ​រួមទាំងការខូចខាត ​និងមានផលប៉ះពាល់​បន្ថែមលើដំណាំពោតក្រហម។ រីឯដំណាំស្រូវនៅ​ស្រុកភ្នំស្រុក និងក្រុងសិរីសោភ័ណ ​បានរងផលប៉ះពាល់ដោយកន្លែងខ្លះមានប្រឡាយជើងក្អែប ប៉ុន្តែមានទឹកតិចតួច និងស្ថិតនៅឆ្ងាយពីប្រឡាយមេ។ ដំណាំស្រូវដែលរងផលប៉ះពាល់សរុបចំនួន ១៣ ២៤៩ហិកតា និងខូចខាតសរុបចំនួន ១៥ហិកតា ​នៃផ្ទៃដីអនុវត្តបានទូទាំងខេត្តសរុប​ចំនួន២៧០១៦២ហិកតា ​និងដំណាំពោត ដែលរងផលប៉ះពាល់សរុបចំនួន ៣០៥ហិកតា នៃផ្ទៃដីអនុវត្តបានទូទាំងខេត្តសរុបចំនួន ១៤០៣៧ហិកតា៕ អត្ថបទ រឿង ចន្ទ្រា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm