ទេសចរអន្តរជាតិភាគច្រើនផ្តោតការទស្សនាតំបន់អភិវឌ្ឍន៍អេកូទេសចរណ៍នៅខេត្តភាគឦសានកម្ពុជា

2024/08/26 09:38:56 pm        470

គ្រប់ភ្ញៀវទេសចរអន្តរជាតិដែលមកស្នាក់នៅកម្ពុជារយៈពេលវែង និងខ្លះដើរកម្សាន្តរយៈពេលខ្លី ភាគ​ច្រើន​គឺបានទៅទស្សនាតំបន់អភិវឌ្ឍន៍អេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ នៅខេត្តរតនៈគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ខណៈនៅតំបន់នោះមានអភិវឌ្ឍន៍ ប្រព័ន្ធផ្លូវ​ស្រួល​ធ្វើ​ដំណើរ និងមានទីកន្លែងដើរកម្សាន្តច្រើន។

បើតាមភ្ញៀទេសចរអន្តរជាតិ មកពីប្រទេសស្រីលង្កា និងអង់គ្លេសជាដើម បានថ្លែងប្រាប់ BTV នៅ​ថ្ងៃ​ទី២៤ ខែសីហានេះថា ជាក់ស្តែងប្រទេសកម្ពុជា ក្រៅពីទស្សនាខេត្តសៀមរាបអង្គរ គឺគោល​ដៅ​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត ទេសចរណ៍ធម្មជាតិ ច្រើនកន្លែងរាប់មិនអស់ ក្នុងនោះសម្រាប់​គោលដៅ​ទេសចរណ៍នៅភូមិភាគឦសាន្តកម្ពុជាវិញ គឺគោលដៅមាន​តំបន់​ទេសភាព​ព្រៃឈើ​ធំធេង កន្លែងដើរកម្សាន្តច្រើន មានភាពទាក់ទាញ ពោលគឺ​ទៅ​ទស្សនា​ម្តង​ហើយ​ចង់​ទៅ​ទស្សនា​ម្តង​ទៀត​​។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា ជារួម​គោលដៅ​ទេសចរណ៍នៅតាមបណ្តាខេត្តទាំងបួន រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និង​ខេត្តស្ទឹងត្រែង នៅភូមិភាគឦសាន្តកម្ពុជានេះ បច្ចុប្បន្នបាននិងកំពុងទទួលបានគុណតម្លៃ និង​អត្ថ​ប្រយោជន៍ជាច្រើនពីការខំប្រឹងអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយការ​អភិវឌ្ឍ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV DTA ក៏បាន​ជួយ​ផ្តល់​សម្របសម្រួលគ្នាទៅវិញទៅមក លើការផ្សព្វផ្សាយទីផ្សារគោលដៅទេសចរណ៍ សម្រួល​ការ​ឆ្លង​ដែនល្អជូនឲ្យទេសចរអន្តរជាតិ ការជំរុញការវិនិយោគ ការបង្កើតឱកាសការងារ ពិសេស​គឺ​ការ​អភិវឌ្ឍ​តំបន់ទេសចរណ៍ គុណភាពទេសចរណ៍ អភិរក្សធនធានធម្មជាតិ និងការបង្ការ​ហានិភ័យ​លើគ្រោះមហន្តរាយណ៍ជាដើម ហើយរាល់​សកម្មភាព​នេះ​គឺ​ធ្វើ​ដើម្បី​ជំរុញ​កម្រិត​ជីវភាព​ពលរដ្ឋ​ល្អប្រ​សើរឡើង៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        146
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm