ក្រោយការវាយប្រហារគ្នា អ៊ីស្រាអ៊ែល និងក្រុមហេសបូឡា បានប្ដូរយ៉ាងឆាប់រហ័សទៅរកការពិភាក្សាទប់ស្កាត់

2024/08/26 10:44:48 pm        112


រយៈពេលជាច្រើនសប្តាហ៍មកហើយ អ៊ីស្រាអែលបានរង់ចាំដោយក្តីភ័យខ្លាច និងបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារដ៏ធំពីសំណាក់ក្រុមហេសបូឡា ដែលជាការសងសឹក ចំពោះការធ្វើឃាតរបស់អ៊ីស្រាអែលទៅលើមេបញ្ជាការជាន់ខ្ពស់នៃក្រុមឧទ្ទាម នៅប្រទេសលីបង់មួយនេះ ក្នុងទីក្រុងបេរូត កាលពីខែកក្កដា ចំពេលមានការភ័យខ្លាចថា ការកើនឡើងនូវភាពតានតឹងឆ្លងព្រំដែននេះ អាចរាលដាលទៅជាសង្រ្គាមពេញទាំងតំបន់ទាំងមូល។

ប៉ុន្តែប្រជាជនអ៊ីស្រាអែលភាគច្រើន កាលពីថ្ងៃអាទិត្យ (ទី២៥ ខែសីហា) បានចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងការដឹងថា យ៉ាងហោចណាស់ សម្រាប់រយៈពេលភ្លាមៗនេះ ការវាយប្រហារដ៏គួរឲ្យភ័យខ្លាចនេះ ហាក់ដូចជាស្ទើរតែបានបញ្ចប់ មុនពេលវាចាប់ផ្តើមទៅទៀត។ អ៊ីស្រាអែល និងក្រុមហេសបូឡា ភ្លាមៗ បានអះអាងប្រភេទនូវជ័យជម្នះ ដោយអ៊ីស្រាអែលលើកឡើងពីការវាយប្រហារពេលព្រឹកព្រលឹមរបស់ខ្លួនប្រឆាំងនឹងអ្វីដែលយោធាបាននិយាយថា គឺជាជើងទម្របាញ់គ្រាប់រ៉ូក្កែតរាប់ពាន់គ្រាប់របស់ក្រុមហេសបូឡា នៅភាគខាងត្បូងលីបង់ ហើយក្រុមហេសបូឡាបញ្ជាក់ពីការបាញ់គ្រាប់រ៉ូក្កែត និងយានដ្រូនជាបន្តបន្ទាប់របស់ខ្លួន នៅភាគខាងជើងអ៊ីស្រាអែល ដែលយោធាអ៊ីស្រាអែលបានប្រាប់ថា បានសម្លាប់មន្ត្រីកងទ័ពជើងទឹកម្នាក់។

តែនៅវេលាម៉ោងអាហារនាពេលព្រឹក ភាគីទាំង២ កំពុងចាប់ផ្ដើមប្រើប្រាស់ភាសានៃការទប់ស្កាត់។ ក្រុមហេសបូឡាបានប្រកាសថា ខ្លួនបានបញ្ចប់ «ដំណាក់កាលដំបូង» នៃការវាយប្រហាររបស់ខ្លួន ដើម្បីសងសឹក ចំពោះការធ្វើឃាតរបស់មេបញ្ជាការជាន់ខ្ពស់ លោក Fouad Shukur ហើយហាក់ដូចជាកំពុងប្រកាសពីការផ្អាក យ៉ាងហោចណាស់ ក៏សម្រាប់ពេលនេះដែរ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា លោកបាននិយាយជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ហើយពួកគេបាន «ពិភាក្សាអំពីសារៈសំខាន់នៃការបញ្ចៀសកុំឲ្យភាពតានតឹងក្នុងតំបន់កើនឡើង»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោក Gallant។

រីឯមេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីល្ងាចថ្ងៃទី២៥ ខែសីហាថា ក្រុមរបស់លោកបានវាយប្រហារមូលដ្ឋានចារកម្មអ៊ីស្រាអែល Glilot ស្ថិតនៅភាគខាងជើងនៃទីក្រុង Tel Aviv។ លោកបានបន្តថា ប្រសិនបើការវាយប្រហារលើមូលដ្ឋាននោះទទួលបានលទ្ធផលជាទីពេញចិត្តនោះ កងជីវពលនឹងផ្អាកសកម្មភាពរបស់ខ្លួន។ លោកបានបន្ថែមថា ប្រសិនបើមិនទទួលផលដូចបំណងទេនោះ ក្រុមហេសបូឡា រក្សាសិទ្ធិឆ្លើយតបពេលក្រោយ។

យ៉ាងណាក៏ដោយចុះ បន្ទាប់ពីពីមានការវាយប្រហារនេះ តំបន់មជ្ឈិមបូព៌ានៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ថា តើប៉ុន្មានថ្ងៃខាងមុខនឹងមានអ្វីកើតឡើង។ ក្នុងសុន្ទរកថា នៅពេលចាប់ផ្តើមកិច្ចប្រជុំរដ្ឋាភិបាល នារសៀលថ្ងៃទី២៥ ខែសីហា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា ព្រឹត្តិការណ៍នៅព្រឹកនេះ មិនមែនជាការបញ្ចប់នូវសាច់រឿងនោះទេ ប៉ុន្តែនៅពេលនេះ ជីវិតប្រចាំថ្ងៃ នៅអ៊ីស្រាអែល ដោយភាគច្រើន បានវិលទៅរកភាពប្រក្រតីឡើងវិញហើយ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm