នាយករដ្ឋមន្រ្តី ប្រកាសឲ្យចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី ៦ឆ្នាំដល់១២ឆ្នាំ ដើម្បី​ឈាន​ដល់​បើក​សាលាបឋមសិក្សាឡើងវិញ

2021/09/15 07:01:46 pm        448

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ បានប្រកាស​ឲ្យចាក់​វ៉ាក់សាំងបង្ការកូវីដ១៩ ដល់កុមារចាប់ពីអាយុ ៦ឆ្នាំដល់ ១២ឆ្នាំ ដើម្បីឈាន​ទៅការបើក​សាលាបឋមសិក្សាឡើងវិញ ក្រោយពីធ្វើការបិទអស់រយៈពេលវែង ហើយការចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងក្នុងក្របខណ្ឌទូទាំងប្រទេសផងដែរ ដោយនឹងចាប់ផ្តើមពីថ្ងៃសុក្រខាងមុននេះតែម្តង។

តាមរយៈសាអេឡិចត្រូនិច (តេលេក្រាម) នាព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមការសិក្សាពីប្រទេសនានាវ៉ាក់សាំងការពារមេរោគកូវីដ១៩ សម្រាប់ក្មេងៗ គឺគេបានធ្វើរួចហើយ ដូច្នេះសម្រាប់កុមារអាយុចន្លោះ ៦ដល់១២ឆ្នាំ មិនចោទជា​បញ្ហាអ្វីនោះឡើយ​សម្រាប់ប្រទេសកម្ពុជា ខណៈដែលប្រទេសកម្ពុជា យើងគឺមានវ៉ាក់កូវីដ-១៩ នៅក្នុងដៃស្រាប់ ដែលយើងអាចដំណើរការចាក់ពេលណាក៏បាននោះ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បាន​អំពាវនាវដល់ក្រសួងសុខាភិបាល គណៈកម្មការ​ចាក់វ៉ាក់សាំង​ក្នុងក្របខណ្ឌទូទាំងប្រទេស អាជ្ញាធររាជធានី-ខេត្តទាំងអស់ត្រូវ​ត្រៀម​ក្រុមគ្រូពេទ្យនិង បែងចែកវ៉ាក់សាំងសម្រាប់ចាក់ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំដល់ ១២ឆ្នាំនេះ​ ឲ្យបានត្រឹមត្រូវបំផុត ខណៈការចាក់នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែកញ្ញាខាងមុខនេះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធានាការចាក់វ៉ាក់សាំងជូនដល់យុវ័យចាប់​ពី​អាយុ១២ ឆ្នាំដល់ក្រោម១៧ឆ្នាំកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ ដោយការចាក់នេះ បានប្រកប ដោយសុវត្ថិភាព និងជោគជ័យបំផុត ដែលមានកុមារកម្ពុជារហូតដល់ជិតពីរលាននាក់ បានមកចាក់ជាបន្តបន្ទាប់តាមគម្រោងរបស់រាជរដ្ឋាភិបាលនោះ។

ក្រោយពីទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់យុវ័យអាយុ ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំនោះ រាជរដ្ឋាភិបាលបានសម្រេចចាក់ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំឡើងដល់ ១២ឆ្នាំ​បន្តទៀត​ដើម្បីបន្សាំទៅនឹងមេរោគកូវីដ១៩ ហើយក៏ដើម្បីឈានដល់ការបើកសាលារៀន​បឋម​សិក្សាឡើងវិញ ផងដែរ ខណៈការបើកត្រឹមអនុវិទ្យាល័យ និងវិទ្យាល័យ រួមទាំង​គ្រឹះស្ថាននានា​ទាំងឯកជន និងរដ្ឋទើបតែបើកដំណើរការនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm