ក្រុមមន្ត្រី បាននិយាយនៅថ្ងៃចន្ទនេះថា ក្រុមសកម្មប្រយុទ្ធបំបែកខ្លួន បានវាយប្រហារស្ថានីយនគរបាល ផ្លូវរថភ្លើង និងរថយន្តនៅលើផ្លូវហាយវេ ក្នុងខេត្ត Balochistan របស់ប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៣នាក់ ជាការវាយប្រហារដ៏ធំបំផុតដោយក្រុមបះបោរជនជាតិភាគតិច ក្នុងរយៈពេលជាច្រើនឆ្នាំ។
ក្រុមសកម្មប្រយុទ្ធ បានប្រយុទ្ធប្រឆាំងនឹងការបះបោរជនជាតិភាគតិចជាច្រើនទសវត្សរ៍ ដើម្បីទាមទារការបំបែបកខ្លួននៃខេត្តភាគនិរតីដែលសម្បូរដោយធនធាន ជាទីកន្លែងនៃគម្រោងសំខាន់ៗ ដែលដឹកនាំដោយប្រទេសចិន រួមទាំងកំពង់ផែយុទ្ធសាស្ត្រ និងអណ្តូងរ៉ែមាស និងទង់ដែងផងដែរ។
ក្រុមមន្ត្រី បាននិយាយថា ការវាយប្រហារដ៏ធំបំផុតដែលត្រូវបានបញ្ជាក់ដោយអាជ្ញាធរ បានកំណត់គោលដៅយានយន្តចាប់ពីរថយន្តក្រុង ទៅដល់រថយន្តដឹកទំនិញ នៅលើផ្លូវធំមួយ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ ជាមួយនឹងរថយន្តចំនួន ១០គ្រឿង ត្រូវអគ្គិភ័យឆាបឆេះ។