ប្រធានាធិបតីទុយនីស៊ី រុះរើគណៈរដ្ឋមន្ត្រី នៅមុនការបោះឆ្នោតប្រធានាធិបតីក្នុងខែតុលា

2024/08/26 11:05:26 pm        26


ប្រធានាធិបតីទុយនីស៊ី លោក Kais Saied កាលពីថ្ងៃអាទិត្យ (ទី២៥ ខែសីហា) បានប្រកាសអំពីការរុះរើគណៈរដ្ឋមន្ត្រីយ៉ាងទូលំទូលាយនៃរដ្ឋមន្ត្រីចំនួន ១៩រូប ដែលរួមបញ្ចូលទាំងរដ្ឋមន្ត្រីការពារជាតិ កិច្ចការបរទេស និងសេដ្ឋកិច្ច នៅមុនការបោះឆ្នោតប្រធានាធិបតី នាថ្ងៃទី៦ ខែតុលា។

លោកប្រធានាធិបតី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Khaled Shili នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិថ្មី ហើយលោក Mohamed Ali Nafti ជារដ្ឋមន្ត្រីក្រសួងការបរទេស។ លោក Saied កាលពីដើមខែនេះ បានបញ្ចប់តំណែងនាយករដ្ឋមន្ត្រី លោក Ahmed Hachani ដោយជំនួសមកវិញដោយលោក Kamel Maddouri ដែលជារដ្ឋមន្ត្រីសង្គមកិច្ច។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ យុត្តិធម៌ និងមហាផ្ទៃ បានបន្តតួនាទីរបស់ខ្លួនដដែល។ ការរុះរើគណៈរដ្ឋមន្ត្រីកើតឡើងចំពេលមានវិបត្តិហិរញ្ញវត្ថុ និងការមិនសប្បាយចិត្តគ្រប់ទីកន្លែង ជុំវិញការដាច់ទឹក និងអគ្គិសនីជាថ្មី នៅក្នុងផ្នែកជាច្រើនរបស់ប្រទេស ហើយនិងកង្វះខាតទំនិញ និងថ្នាំពេទ្យមួយចំនួន ដោយចំណាត់ការនេះ ទំនងជាធ្វើឡើង ក្នុងគោលបំណងដាក់បញ្ចូលសមាជិកថ្មី និងទាក់ទាញអ្នកបោះឆ្នោត។

គួរបញ្ជាក់ថា លោក Saied ដែលបានពង្រឹងការគ្រប់គ្រងអំណាច នៅឆ្នាំ២០២១ បន្ទាប់ពីរូបលោកបានរំលាយសភាជាប់ឆ្នោត កំពុងឈរឈ្មោះស្វែងរកការជាប់ឆ្នោតឡើងវិញ ដោយត្រូវប្រជែងនឹងបេក្ខជន ២នាក់ផ្សេងទៀត៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm