គណបក្សប្រជាធិបតេយ្យ (DP) ដែលជាបក្សប្រឆាំងដ៏សំខាន់មួយបានចោទប្រកាន់រដ្ឋបាលរបស់ លោក យូន សុក យ៉ូល ( Yoon Suk Yeol) កាលពីថ្ងៃចន្ទថា បានចូលរួមក្នុងការទូតបត់បែនជាមួយប្រទេសជប៉ុន ដោយបានតែងតាំងឥស្សរជនគាំទ្រជប៉ុនឲ្យកាន់តំណែងសំខាន់ៗ និងដកចេញនូវរូបនៅទីសាធារណៈមួយចំនួន ដែលពិពណ៌នាអំពីកោះដូកដូ ( Dokdo) ដែលស្ថិតចុងខាងកើត។
មេដឹកនាំជាន់គណបក្ស DP លោក ផាក ចាន ថេ (Park Chan-dae) បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកំពូលថា៖«ចាប់តាំងពីការចាប់ផ្តើមនៃរដ្ឋបាលរបស់ លោក យូន សុក យ៉ូល ( Yoon Suk Yeol) យើងបានឃើញការបន្តការទូតដែលគាំទ្រប្រទេសជប៉ុន និងការអស់សង្ឃឹមក្នុងការលុបបំបាត់ប្រវត្តិ សាស្រ្ត»។ ម្យ៉ាងវិញទៀត បក្ខពួកនិយមជប៉ុន កំពុងឡើងកាន់អំណាច ចំណែកម្ខាងទៀត កោះដុកដូ កំពុងបាត់ខ្លួន ដែលស្ទើរតែមិនអាចច្រានចោលបានថា ជារឿងចៃដន្យនោះ។
លោក ផាក បានសំដៅទៅលើភាពចម្រូងចម្រាសនាពេលថ្មីៗនេះ ជុំវិញការតែងតាំងលោក គីម ឆុងស៊ុក ( Kim Hyoung-suk) ជាប្រធានវិមានឯករាជ្យនៃប្រទេសកូរ៉េ និងការបង្ហាញដែលថា រូបតំណាងជាច្រើនរបស់កោះដូកដូ ត្រូវបានដកចេញពីស្ថានីយរថភ្លើងក្រោមដី និងវិមានអនុស្សាវរីយ៍សង្គ្រាមនៃប្រទេសកូរ៉េ។
កោះដូកដូ គឺជាកូនកោះពីរនៅសមុទ្រខាងកើតដែលជប៉ុនបានទាមទារម្តងហើយម្តងទៀត។
ការតែងតាំងរបស់លោក គីម ឆុងស៊ុក បាននាំឲ្យមានការតវ៉ាយ៉ាងខ្លាំងក្លាពីសមាគមនៃកូនចៅយុទ្ធជន ឯករាជ្យ ដែលអះអាងថា លោកមានទស្សនៈគាំទ្រប្រទេសជប៉ុន ហើយដូច្នេះ បានធ្វើពហិការមិនចូលរួមពិធីរបស់រដ្ឋាភិបាល ដែលប្រារព្ធទិវារំដោះថ្ងៃទី១៥ ខែសីហា។