ក្រសួងគ្រាអាសន្នរបស់រុស្ស៊ី បានបញ្ចេញវីដេអូនៅថ្ងៃចន្ទ ទី២៦ សីហានេះ អំពីក្រុមពន្លត់អគ្គិភ័យដែលកំបុងប្រយុទ្ធទប់ទល់ចំហេះព្រៃដែលកំពុងឆេះនៅតំបន់គ្រីម៉េ។
វីដេអូបង្ហាញ ពីបុគ្គលិកសង្គ្រោះបន្ទាន់ គ្រឿងចក្រធុនធ្ងន់ឯកទេស និងឧទ្ធម្ភាគចក្រ ប្រយុទ្ធទប់ទល់ទាំងយប់ទាំងថ្ងៃ នៅលើជម្រាលភ្នំនៃតំបន់ភ្នំ នៅគ្រីម៉េ ។
លោក Sergey Aksyonov ជាប្រធានតំបន់គ្រីម៉េ ដែលត្រូវបានលើកបន្តុបដោយរុស្ស៊ី បាននិយាយនៅលើបណ្តាញ Telegram របស់លោកថា មនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញពីទីតាំងទីលំនៅ ដែលនៅក្បែរនោះ។
មន្ត្រីសុខាភិបាលបានក្រើនរំលឹកដល់អ្នកស្រុកឱ្យជៀសវាងចេញទៅខាងក្រៅ ឬត្រូវពាក់ម៉ាស់។