យុវជន ចាន់ សំរ៉ុង៖ «ខ្ញុំមិនបោះបង់ក្ដីស្រមៃរបស់ខ្លួនជាអ្នកជំនាញខាងអគ្គិសនី ដូចបោះបង់ការសិក្សានៅវិទ្យាល័យនោះទេ»

2024/08/26 11:38:36 pm        492

ភ្នំពេញ៖ អតីតសិស្សម្នាក់ដែលបានបោះបង់ការសិក្សានៅត្រឹមថ្នាក់វិទ្យាល័យ យុវជន ចាន់ សំរ៉ុង បាននិងកំពុងខិតខំប្រឹងប្រែងស្រវ៉ាចាប់យកជំនាញខាងអគ្គិសនីពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនលទ្ធភាពក្នុងការរកចំណូលបន្ថែម។

យុវជន ចាន់ សំរ៉ុង វ័យ ១៦ឆ្នាំកំពុងសិក្សាជំនាញខាងអគ្គីសនី បាននិយាយទាំ​ង​ទឹក​មុខ​ស្រងូត​ស្រងាត់​ថា ដោយសារតែខ្លួនរៀននៅវិទ្យាល័យមិនសូវពូកែ ហើយមិនអាច​ចាប់​យក​ជំនាញ​ផ្សេង​ទៀត​បាន ក៏សម្រេចចិត្តបោះបង់ការសិក្សាទាំងស្ដាយស្រណោះត្រឹមថ្នាក់ ១០នៅខេត្តតាកែវ។

ក្រោយពីបោះបង់ការសិក្សា សំរ៉ុង ហាក់ដូចជារស់នៅក្នុងភាពខ្វះជាតិអ្វីម្យ៉ាង ពោលគឺខ្វះ​ការ​សិក្សា និងខ្វះជំនាញប្រចាំជីវិតរបស់គេ។ ក្រោយមានការលើកទឹកចិត្តពីមិត្តភក្ដិ និងឱពុកម្ដាយ សំរ៉ុង​បានសម្រេចចិត្តមកចុះឈ្មោះចូលរៀន​ជំនាញ​ខាង​អគ្ដិសនី​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេក​ទេស​ភូមិភាគ​តេជោ​សែនខេត្តតាកែវ។

យុវជនរូបនេះបន្តថា៖«ប្រសិនបើខ្ញុំរៀនចប់បាក់ឌុប ក៏គ្រួសារខ្ញុំមិនមានលទ្ធភាពឱ្យខ្ញុំ​រៀន​បន្ត​នៅ​មហា​វិទ្យាល័យ​ដែរ ហើយវាបូករួមទាំងប្រាជ្ញា​ស្មារតី​របស់​ខ្ញុំ​មិន​សូវ​ចាប់​បាន​នូវ​ការ​សិក្សាជំ​នាញ​ផ្សេង​ៗ​ផង​។ ខ្ញុំក៏បោះបង់ការសិក្សានៅវិទ្យាល័យតែម្ដង ប៉ុន្ដែខ្ញុំមករៀនជំនាញនៅទីនេះ គឺ​ខ្ញុំ​ក៏​អាច​មាន​ឱកាសច្រើនក្នុងការរកប្រាក់ចំណូល ព្រោះត្រូវចំណាយសិក្សាខ្លីដែរ»។

សំរ៉ុង បានតស៊ូសិក្សារៀនសូត្រយ៉ាងខ្លាំង ដោយសារគិតក្នុងចិត្តថា នេះជា​ឱកាស​ចុង​ក្រោយ​សម្រាប់​ការ​សិក្សារបស់ខ្លួន។ សំរ៉ុង ក៏មានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រទៀតដែរ ប៉ុន្ដែ​ភ្លាមៗនោះនៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ទេ។

យុវជន​រូបនេះបន្តថា បើទោះបីជាខ្លួន​មិនទាន់​មាន​លទ្ធភាព​បង្កើត​ក្រុម​ការងារ​ជាង​តម្លើង​អគ្គិសនី​ជា​លក្ខណៈ​ធំដុំ ប៉ុន្ដែខ្លួនគេមានលទ្ធភាពធ្វើការងារសមរម្យ និងទទួលបានប្រាក់ចំណូលខ្ពស់ដែរ។ សំរ៉ុង នៅតែមានមហិច្ឆតាចង់សិក្សាជំនាញខាងអគ្គិសនីឱ្យបានច្រើនជាងនេះ ព្រោះខ្លួន​នៅ​វ័យ​ក្មេង​នៅឡើ​យ។

សំរ៉ុង នៅតែមានក្ដីសង្ឃឹមជានិច្ច និងមិនបោះបង់​ក្ដីស្រមៃរបស់​ខ្លួន​ដូច​បោះបង់​ការ​សិក្សា​នៅ​វិទ្យាល័យ​នោះ​ទេ ហើយខ្លួននឹងបន្តខិតខំ​ប្រឹងប្រែង​ក្នុង​ការ​សិក្សា​ជំនាញ​ដែល​ខ្លួន​ស្រលាញ់​ពេញ​ចិត្ត ដើម្បីធ្វើជាស្ពានចម្លងអនាគតខ្លួនផង ក្រុមគ្រួសារផង និងធ្វើជា​យុវជន​គំរូ​នៅ​ក្នុង​សង្គ​មជាតិ៕ 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm