លោក វីរសេនីយឯក Richard Black ដែលបានចូលនិវត្តន៍ និងជាអតីតសមាជិកព្រឹទ្ធសភានៃសភានីតិបញ្ញត្តិនៃរដ្ឋ Virginia បានប្រាប់សារព័ត៌មាន TASS ថា ការគាំទ្ររបស់លោកខាងលិចចំពោះការលុកលុយរបស់យោធាអ៊ុយក្រែន ចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី នឹងធ្វើឲ្យមានការលំបាក ក្នុងការចរចាដោះស្រាយវិបត្តិនេះ។
អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា៖«ក្រុងម៉ូស្គូមានការសង្ស័យចំពោះចេតនារបស់លោកខាងលិច»
ដោយរំលឹកថា ការសន្យាចំពោះរុស្សី «មិនជំរុញអង្គការណាតូ រុលចូលទិសខាងកើតសូម្បីតែមួយមិល្លីម៉ែត្រនោះ មិនត្រូវបានគោរពឡើយ»។
លោក Black បានរំលឹកថា៖«សង្រ្គាម បានកើតឡើងចំពោះអ៊ុយក្រែន ដោយសារតែចេតនារបស់អង្គការណាតូ ក្នុងការពង្រីកដែនកំណត់របស់ខ្លួនទៅលើចម្ងាយវាយប្រហារនុយក្លេអ៊ែរក្នុងរយៈពេលដ៏ខ្លីរបស់ ក្រុងមូស្គូ។ ប្រទេសរុស្ស៊ី បានប្រតិកម្មចំពោះការគំរាមកំហែងនោះយ៉ាងច្បាស់ ដូចដែលសហរដ្ឋអាមេរិកបានធ្វើក្នុងអំឡុងវិបត្តិមីស៊ីលគុយបា ឆ្នាំ ១៩៦២»។
ដូចដែលអតីតសមាជិកសភាអាមេរិក បានកត់សម្គាល់ មេដឹកនាំរុស្ស៊ីតាំងពីឆ្នាំ ២០០៩ «បានព្យាយាមដោយអស់សង្ឃឹម ក្នុងការទប់ទល់នឹងសង្រ្គាម ដែលកាន់តែចៀសមិនរួច»។ ក្នុងពេលជាមួយគ្នានេះ យោងតាមអ្នកជំនាញ «ជំនួសឲ្យការជំរុញសន្តិភាព» ការផ្អាកនេះត្រូវបានប្រើប្រាស់ដោយលោកខាងលិច ដើម្បីបង្កើតកងទ័ពដ៏មានឥទ្ធិពលនៅអ៊ុយក្រែន «ដើម្បីវាយប្រហារសាធារណរដ្ឋប្រជាមាណិតដូណិតស្ក៍ (Donetsk)និង សាធារណៈរដ្ឋប្រជាមានិតលូហ្គានស្ក៍(Lugansk)។