រដ្ឋមន្ត្រីការបរទេស ប្រាប់សមភាគីអ៊ីតាលីថា អ៊ីរ៉ង់មិនប្រឹងប្រែងបង្កើនភាពតានតឹង ក្នុងតំបន់ឡើយ

2024/08/27 12:14:31 am        35


រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង លោក Abbas Araqchi បានប្រាប់សមភាគីអ៊ីតាលីលោក Antonio Tajani ថា ប្រទេសរបស់លោកមិនប្រឹងប្រែងបង្កើនភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ានោះទេ ដោយលោកបន្ថែមថា ការឆ្លើយតបរបស់ខ្លួន ចំពោះការសម្លាប់ប្រមុខក្រុមហាម៉ាស នៅទីក្រុងតេអេរ៉ង់ នឹងត្រូវធ្វើឡើងដោយ «ភាពច្បាស់លាស់ និងគិតគូរយ៉ាងល្អិតល្អន់»។

គួរបញ្ជាក់ថា អ៊ីរ៉ង់បានដាក់ការទទួលខុសត្រូវទៅលើអ៊ីស្រាអែល ចំពោះការធ្វើឃាតលើមេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh កាលពីថ្ងៃទី៣១ ខែកក្កដា ដោយលោក Araqchi ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ដកស្រង់សម្ដី បាននិយាយថា នោះគឺជា «ការរំលោភដែលមិនអាចលើកលែងបាន ចំពោះសន្តិសុខ និងអធិបតេយ្យភាពរបស់អ៊ីរ៉ង់»។ តែអ៊ីស្រាអែលទាំងមិនបានអះអាង ឬក៏បដិសេធ សម្រាប់ការទទួលខុសត្រូវ ចំពោះការស្លាប់របស់លោក Haniyeh នៅក្នុងរដ្ឋធានីអ៊ីរ៉ង់នោះឡើយ។

បើយោងតាមសេចក្តីថ្លែងការណ៍អំពីការសន្ទនាតាមទូរសព្ទ ដែលត្រូវបានចេញផ្សាយ នៅថ្ងៃចន្ទ (ទី២៦ ខែសីហា) នេះ ដោយក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា លោក Araqchi បានប្រាប់សមភាគីអ៊ីតាលីថា៖ «អ៊ីរ៉ង់មិនប្រឹងប្រែងបង្កើនភាពតានតឹងនោះទេ។ តែវាមិនមែនជាបញ្ហាខ្លាចរអានោះឡើយ»។

លោក Araqchi បានសង្កត់ធ្ងន់ថា ការឆ្លើយតបរបស់អ៊ីរ៉ង់ នឹងមាន «ភាពច្បាស់លាស់ ការគិតទុកជាមុន និងភាពត្រឹមត្រូវ»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នោះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm