ក្រសួងផែនការ​គ្រោង​នឹង​ផ្សព្វផ្សាយ​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៩​ ដែល​បង្ហាញ​ពី​សមិទ្ធផល​រដ្ឋាភិបាល

2021/04/27 09:59:58 am        27

ភ្នំពេញ ៖ ​​របាយការណ៍​វឌ្ឍនភាព ​ឆ្នាំ​២០១៩ ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ​ឆ្នាំ២០១៩–២០២៣​ និង​ចេញផ្សាយ​នៅ​ពេល​ឆាប់ៗ​នេះ​ ។​បើ​តាម​រដ្ឋមន្ត្រីក្រសួង​ផែនការ ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​វាយ​​តម្លៃ​ការអនុវត្ត​គោល​នយោបាយ​ ​របស់​រាជរដ្ឋាភិបាល​។


មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​កម្រិត​នយោបាយ ដើម្បី​ពិនិត្យ​និង​ផ្តល់​ការ​ឯកភាព​លើ​សេចក្តីព្រាងច្បាប់​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៩ ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ឆ្នាំ​២០១៩–២០២៣ ស្ថិតនៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ​នា​ថ្ងៃទី​២៨ ខែកញ្ញា​នេះ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ឆាយ ថន ​រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​ បាន​ថ្លែងថា ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ មាន​សារៈសំខាន់​ណាស់​សម្រាប់​វាយ​ការ​តម្លៃ​ការអនុវត្ត​គោលនយោបាយ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​០៤ ​និង​សម្រាប់​អនុវត្ត​ធ្វើ​ឲ្យ​សម្រេច​បាន ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ២០១៦–២០៣០​ ។​ ហើយ​ឆ្នាំ​២០១៩ ​នេះ គឺជា​ឆ្នាំ​ដំបូង​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩–២០២៣ ​ដែល​កំណត់​នៅ​ក្នុង​ជំពូក​ទី​០៦ ​នៃ​ឯកសារ​ផែនការ​នេះ​។

បើ​យោង​សេចក្តី​ព្រាង​របាយការណ៍​របស់​ក្រសួងផែនការ ​ដែល​គ្រោង​នឹង​ចេញផ្សាយ​នៅ​ពេល​ឆាប់​នេះៗ ​បានបង្ហាញ​ដែរ​ថា ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​២០១៩ ​បាន​បន្ត​កើន​ឡើង​ខ្ពស់​រង្វង់​៧,១​ភាគរយ ក្នុងនោះ​វិស័យ​ឧស្សាហកម្ម ​បាន​ដើរតួរ​នាទី​យ៉ាង​សំខាន់​ជា​វិស័យ​ជំរុញ​កំណើន ​និង​បាន​កើន​ឡើង​ក្នុង​កម្រិត​ប្រមាណ​១១,០​ភាគរយ ​អនុវិស័យ​សំណង់​មាន​កំណើន​រឹងមាំ ​។ ចំណែក​វិស័យ​សេវាកម្ម​នៅតែ​បន្ត ​មាន​កំណើន​ល្អប្រសើរ​ក្នុង​អត្រា​ប្រមាណ​៦,៧​ភាគរយ​ ដែល​គាំទ្រ​ដោយ​ការ​កើន​ឡើង​នៃ​អនុវិស័យ​អចលនទ្រព្យ ​អនុវិស័យ​លក់ដុំ​-​រាយ ​អនុវិស័យ​ដឹកជញ្ជូន ​និង​គមនាគមន៍ និង​អនុវិស័យ​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​។​វិស័យ​កសិកម្ម​មាន​កំណើន​យឺត ពោលគឺ​ក្នុង​អត្រា​១,០​ភាគ​ដោយ​ការ​ថមថយ​កំណើន​នៃ​អនុវិស័យ​ដំណាំ ប៉ុន្តែ អនុវិស័យ​ចិញ្ចឹម​សត្វ​ អនុវិស័យ​នេសាទ​អាច​រក្សា​បាន​កំណើន​ប្រហាក់ប្រហែល​ឆ្នាំ​២០១៨​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm