ដាក់ពង្រាយយន្តហោះចម្បាំង ដើម្បីឆ្លើយតបនឹងយន្តហោះឈ្លបយកការណ៍របស់ចិន ដែលបានបំពានដែនអាកាសរបស់ខ្លួនមួយភ្លែត នាព្រឹកថ្ងៃចន្ទ (ទី២៦ ខែសីហា) នេះ។
យន្តហោះនោះត្រូវបានកំណត់អត្តសញ្ញាណថា ជាយន្តហោះឈ្លបយកការណ៍ប្រភេទ Y-9 ដែលបានហោះពីលើកោះ Danjo ទៅកាន់ភាគខាងលិចនៃកោះ Kyushu ភាគខាងត្បូង នៅចន្លោះម៉ោងប្រហែល ១១:២៩ព្រឹក ដល់ម៉ោង ១១:៣១ព្រឹក ម៉ោងក្នុងស្រុក។
ក្រសួងបានបញ្ជាក់ថា នេះជាលើកទី១ ហើយ ដែលយន្តហោះយោធាចិន បានរំលោភលើដែនអាកាសរបស់ប្រទេសជប៉ុន ហើយថា រដ្ឋាភិបាលបានបង្ហាញការតវ៉ាយ៉ាងខ្លាំងក្លា ប្រឆាំងនឹងទីក្រុងប៉េកាំង តាមរយៈបណ្តាញការទូត។
ដោយឡែក ក្រសួងការបរទេសជប៉ុនបានប្រាប់ថា អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Masataka Okano បានកោះហៅមន្ត្រីជាន់ខ្ពស់មួយរូ បនៅស្ថានទូតចិន ក្នុងទីក្រុងតូក្យូ ដើម្បីបង្ហាញនូវតវ៉ាប្រឆាំងនឹងការរំលោភចូលនេះ និងទាមទារយ៉ាងម៉ឺងម៉ាត់ឲ្យមានការទប់ស្កាត់ការបំពានបែបនេះ។ ចំណែកឯមន្ត្រីក្រសួងការបរទេសចិនមិនអាចរកការអធិប្បាយបានភ្លាមៗនោះឡើយ៕