អភិបាល​​​​ខេត្តស្ទឹងត្រែង៖ គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមបម្រើសង្គមប្រកបដោយវិរភាព

2024/08/27 12:49:32 am        103

ភ្នំពេញ ៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអៈអាងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ បានចូលរួមបម្រើសង្គមប្រកបដោយវិរភាព សេចកី្តថ្លៃថ្នូរ ជាពិសេសភាពពេញចិត្ត ពេញថ្លើមរបស់យើងក្នុងការបម្រើប្រជាជនដោយគ្មានលក្ខខ័ណ្ឌ។

​ការថ្លែងរបស់ឯកឧត្តម សរ សុពុត្រា​ យ៉ាងដូច្នេះក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៤ នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈ​កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យ​ស្ម័គ្រចិត្ត​​ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម លោកជំទាវ លោក​ លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣ លោកអភិបាលក្រុង ស្រុក។

ឯកឧត្តម សរ សុពុត្រា ក៏សូមអបអរសាទក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលជាសមាជិក មានរហូតដល់រាប់ម៉ឺននាក់ ចំណុចនេះស្តែងឲ្យឃើញថាជាអ្នកដែលបានរួមចំណែកយ៉ាងធំធេងនៅក្នុងបុព្វហេតុ និងសមិទ្ធផលដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចាប់តាំងពីការបង្កើតរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ថ្វីត្បិតថាយើងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តច្រើន ប៉ុន្តែក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ មានវិធីសាស្រ្តក្នុងការដឹកនាំផ្សេងៗគ្នា។ ប៉ុន្តែឈរលើគោលការណ៍ស្ម័គ្រចិត្តរបស់យើង គឺការបម្រើប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម លេង ផាលី បានថ្លែងថា យើងនាំគ្នារួមសុខរួមទុក្ខ​ជាមួយ​​ប្រជាពលរដ្ឋ ដើម្បីរួបរួមគ្នា​ធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងបុព្វហេតុ​ជាតិ និង​មាតុភូមិ​របស់យើង ជាពិសេសការចូលរួម​លើកកម្ពស់សុខុមាលភាពប្រជាជន គឺនាំអោយ​មាន​កំណើនសេដ្ឋកិច្ច និងកាត់បន្ថយ​ភាព​ក្រីក្ររបស់​ប្រជាពលរដ្ឋកម្ពុជា ​ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយ​ចីរភាព​របស់រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រកម្ពុជា។​ ក្នុងរយៈពេល១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២៦ សីហា ឆ្នាំ២០២៤) ក្រោមការ​ដឹកនាំចង្អុលបង្ហាញ​ដោយផ្ទាល់​របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយស​ក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុម​ការងារគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មាន​សមាជិក សមាជិកា ចំនួន២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ១៨៦៣០នាក់ (មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ សាមសិប នាក់) ដែលមាន ២៨ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន ៣សាខា)  បានបំពេញ​បេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួម​អប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យក​សំណាក​រកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃមាន​៖ ក្នុងខេត្តស្ទឹងត្រែង បានចំនួន ២៥៦ លើក សរុបមានប្រជាពលរដ្ឋចូលរួមចំនួន  ៤២០,៤២៦ នាក់ ដង (សែសិបពីរម៉ឺន បួនរយ ម្ភៃប្រាំមួយ នាក់ ដង) ក្នុងនោះស្ត្រីមានចំនួន ២១២,៦៤៦ នាក់ ដង (ម្ភៃមួយម៉ឺន ពីរពាន់ ប្រាំមួយរយ សែសិប ប្រាំមួយ នាក់ ដង)​។ ក្នុង ២៥ ​រាជធានី-ខេត្ត នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានចំនួន ២០៥៨ លើក​​ មានប្រជាពលរដ្ឋ​ចូលរួមចំនួន ១៣,២៥៣,១៥៥នាក់ (ដប់បីលាន ម្ភៃប្រាំម៉ឺន បីពាន់ មួយរយ ហាសិបប្រាំ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៧៨៩,៥៥០នាក់ (ប្រាំមួយលាន ចិតសិបប្រាំបីម៉ឺន ប្រាំបួនពាន់ ប្រាំរយ ហាសិបនាក់) គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៤ ច្រើនជាង ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំង​ប្រទេស​ដែលមានចំនួន ១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយ​ទាំងអស់ប្រហែល ៦៦២,៦៥៧,៧៥០ដុល្លារ (ប្រាំមួយរយហុកសិបពីរលាន ហុកសិបប្រាំម៉ឺន ប្រាំពីរពាន់ ប្រាំពីររយ ហាសិបដុល្លារសហរដ្ឋអាមេរិក)។  រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យ​ស្មគ្រ័ចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាន និងកំពុងបន្តចុះបេសកកម្មតាម​ការឧទ្ទេសនាម​របស់​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិត​ថវិកាបេសកកម្ម ដោយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិប​មួយម៉ឺនមួយពាន់ពីររយបីដូស)ក្នុង ២៥ រាជធានី-ខេត្ត។

ជាថ្មីម្តងទៀតក្នុងនាមក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឩត្តម ហ៊ុន ម៉ានី យើងទាំងអស់គ្នា​សូមប្តេជ្ញា​ថា នឹងខិតខំចុះផ្សព្វផ្សាយ អប់រំសុខភាព យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌ​ទូទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិត​ថវិកា​​បេសកកម្ម​ សង្គ្រោះបឋម ​និងបន្តផ្តល់សេវាសុខភាព​ជូន​ប្រជា​ពលរដ្ឋ​ឲ្យបានច្រើន​បំផុត​តាមលទ្ធភាពដែល​អាច​ធ្វើ​ទៅ​បានដោយឥតគិតថ្លៃ។ ហើយនៅថ្ងៃនេះយើងទាំងអស់គ្នា ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សាខាប្រចាំខេត្តស្ទឹងត្រែង និងអាជ្ញាធរខេត្តស្ទឹងត្រែង បានយល់យ៉ាងច្បាស់​ពីកិច្ច​សហប្រតិបត្តិការ CLV-DTA ដែលជាគំនិត​ផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៩ ក្នុងគោល​បំណង់លើក​ស្ទួយជីវភាពប្រជាជន និងជំរុញការអភិវឌ្ឍ​ខេត្តជាប់ព្រំដែន នៃប្រទេសទាំង៣ ជាពិសេសប្រែក្លាយ​ព្រំដែននេះ ជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ យើងទាំងអស់គ្នាជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ហើយយើងទាំងអស់គ្នាគាំទ្រកិច្ចសហប្រតិបត្តិការតំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm