ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១០ ដើម្បីរៃអង្គាសមូលនិធិទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ

2024/08/27 01:08:15 am        154

ភ្នំពេញ ៖ មីជាតិ បន្តសហការជាមួយមន្ទីរពេទ្យកុមារអង្គរ និងគណៈកម្មការជិះកង់ដើម្បីកម្ពុជា (CFC) រៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារឆ្នាំទី១០ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅទឹកដីដ៏ពិសិដ្ឋអច្ឆរិយៈអង្គរ ខេត្តសៀមរាប។

ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៍ដ៏ធំជាងគេប្រចាំឆ្នាំនេះ តែងតែទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សប្បុរសជន និងមហាជនពិសេស ក្នុងឱកាសគម្រប់ខួប១០ឆ្នាំនេះ មានអ្នកចូលចិត្តកីឡាជិះកង់ប្រមាណជាង ១.០០០នាក់ ពីគ្រប់ទិសទីបានរួមគ្នាក្នុងស្មារតីតែមួយប្រកបដោយក្តីករុណាចូលរួមជិះកង់ និងបរិច្ចាគវិភាគទានជួយទៅដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងាររៀបចំ​ព្រឹត្តិការណ៍ជិះកង់​រៃអង្គាសប្រាក់​ប្រចាំឆ្នាំ ​គាំទ្រដល់មន្ទីរពេទ្យកុមារអង្គរនេះ​ មួយវិញទៀត​ការចូលរួមរបស់វិស័យឯកជនពិតជាកម្លាំងចលករដ៏សំខាន់តួយ៉ាង​ដូចមីជាតិ និង​ វីតាល់​ ក៏ដូចជាអង្គភាពពាក់ព័ន្ធ ដែលចូលរួមជាចំណែក នៃកត្តាសំខាន់មិនអាចខ្វះបានក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅរហូតដល់១០ឆ្នាំ។​

 លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានលើកឡើងថា៖ មីជាតិ ពិតជាមោទនភាព ដែលបានរួមចំណែកជាដៃគូសហការរៀបចំ និងឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ នេះចំនួន៤ឆ្នាំរួចមកហើយ ពិសេសក្នុងឱកាសគម្រប់ខួប១០ឆ្នាំនេះតែម្តង។​ ក្រៅពីចូលរួមសហការរៀបចំ មីជាតិក៏បានចូលរួមបរិច្ចាគថវិកាចំនួន ៨០លានរៀល ដែលបានពីមូលនិធិខ្មែរដើម្បីខ្មែរ ដែលជាការចូលរួមបរិច្ចាគដោយផ្ទាល់ ពីអតិថិជនមីជាតិ តាមរយៈការជាវមីជាតិគ្រប់ៗកញ្ចប់ ដើម្បីបានជាប្រយោជន៍ដល់ការទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។​

ចំណែកលោកវេជ្ជបណ្ឌិត ង៉ែត ពិសេស នាយករងមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ថា ៖ មន្ទីរពេទ្យកុមារអង្គរ និងកុមារដែលបានសម្រាកព្យាបាលសូមសម្តែងនូវការដឹងគុណ និងកោតសរសើរយ៉ាងស្មោះជូនចំពោះសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ពិសេសក្រុមហ៊ុនមីជាតិ ដែលបានចូលរួមគាំទ្រជាដរាបដល់ការរៀបចំព្រឹត្តិការណ៍សប្បុរសធម៍មួយនេះ និងបរិច្ចាគវិភាគទានជាច្រើនលានរៀលចំនួន៤ឆ្នាំជាប់ៗគ្នា ដែលនេះសបញ្ជាក់ឱ្យឃើញពីការរួបរួមគ្នាជួយដល់ប្រជាជនកម្ពុជា ជាពិសេសការជួយលើកស្ទួយដល់សុខុមាលភាពកុមារឲ្យកាន់តែប្រសើរឡើង ព្រោះពួកគេគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ នេះមិនត្រឹមតែជួយស្វែងរកថវិកាសម្រាប់ទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរតែម្យ៉ាងទេ តែព្រឹត្តិការណ៍នេះក៏បានជួយជំរុញកំណើនភ្ញៀវទេសចរខេត្តសៀមរាបផងដែល។ មីជាតិ ក៏សូមអំពាវនាវដល់ វិស័យឯកជន សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស បន្តចូលរួមគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការបរិច្ចាគវិភាគទានដើម្បីចូលរួមបន្តនិរន្តរភាពនៃការសង្រ្គោះព្យាបាល ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងភាតរភាព៕ អត្ថបទ រដ្ឋា​


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm