ក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី និយាយថា ខ្លួនមិនប្រយុទ្ធនៅអ៊ុយក្រែនទេ

2024/08/27 02:51:29 am        129


ក្រុមទាហានស៊ីឈ្នួល Wagner របស់ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទ (ទី២៦ ខែសីហា) នេះ បាននិយាយថា ខ្លួនប្រតិបត្តិការតែនៅទ្វីបអាហ្រ្វិក និងក្នុងប្រទេសសម្ព័ន្ធមិត្តរបស់រុស្ស៊ី គឺបេឡារុសប៉ុណ្ណោះ ហើយទាហានរបស់ខ្លួន លែងមានប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែនទៀតហើយ។

អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ (ទី២៥ ខែសីហា) បានអំពាវនាវឲ្យបេឡារុសដកនូវអ្វីដែលខ្លួនបានពិពណ៌នាថា ជាកងកម្លាំងសំខាន់ៗដែលត្រូវបានដាក់ពង្រាយ នៅតាមព្រំដែនរួមគ្នារបស់ពួកគេ។ ប្រទេសនេះបាននិយាយថា ទាំងនេះរួមមានទាំងកងកម្លាំងពិសេសរបស់បេឡារុស និងអតីតទាហានស៊ីឈ្នួលរបស់ក្រុម Wagner ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ដ៏កម្រមួយ ក្រុម Wagner បានប្រាប់ឲ្យដឹងថា បុគ្គលិករបស់ខ្លួនធ្វើការតែនៅក្នុងទ្វីបអាហ្វ្រិក និងក្នុងប្រទេសបេឡារុសប៉ុណ្ណោះ។ ក្រុមនេះបានបញ្ជាក់ថា៖ «មិនមានការបែងចែកកម្លាំងរបស់ក្រុមហ៊ុនបញ្ចូលទៅក្នុងឆ្មាំជាតិរុស្ស៊ី នៅក្នុងជួរនៃក្រសួងការពារជាតិរុស្ស៊ី ឬកន្លែងផ្សេងទៀតនោះឡើយ»។

ដោយប្រើពាក្យគាំទ្រដល់វិមានក្រឹមឡាំង សម្រាប់សង្គ្រាមនៅអ៊ុយក្រែន ក្រុមនេះ បានប្រាប់ថា ក្រុម Wagner «មិនចូលរួមក្នុងប្រតិបត្តិការយោធាពិសេស នៅដំណាក់កាលនេះទេ»។ ពាក់ព័ន្ធនឹងការអះអាងនេះ សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់បានឡើយ។ តែយ៉ាងណាក្ដី ក្រុម Wagner បានសង្កត់ធ្ងន់ថា៖ «ក្នុងករណីមានការផ្លាស់ប្តូរស្ថានភាព ក្រុមហ៊ុននឹងធ្វើការប្រកាសឲ្យដឹង»។

តួនាទីរបស់ក្រុមទាហានស៊ីឈ្នួល Wagner នៅក្នុងទ្វីបអាហ្រ្វិក ដែលមានដូចជាជួយគាំទ្ររបបយោធានៅក្នុងប្រទេសម៉ាលីនោះ គឺជាប្រភពនៃការព្រួយបារម្ភ ចំពោះលោកខាងលិច៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        210
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        196
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm