អាមេរិក៖ កិច្ចចរចាបទឈប់បាញ់ហ្កាហ្សា កំពុងបន្តនៅអេហ្ស៊ីប ដោយស្វែងរកសេចក្ដីលម្អិត

2024/08/27 05:22:03 pm        126

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក ចន ឃឺប៊ី (John Kirby) បាននិយាយថា ការចរចានៅទីក្រុងគែរ របស់អេហ្ស៊ីប ដើម្បីសម្រេចបានបទឈប់បាញ់នៅហ្កាហ្សា និងកិច្ចព្រមព្រៀងចំណាប់ថ្នូរ នៅតែដំណើរការទៅមុខ ហើយកិច្ចពិភាក្សានឹងបន្តលើកម្រិតក្រុមការងារសម្រាប់ប៉ុន្មានថ្ងៃខាងមុខទៀតដើម្បីដាក់ចេញចំណុចលម្អិតជាក់លាក់។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទអនឡាញមួយ លោក Kirby បានច្រានចោលការលើកឡើងដែលថាកិច្ចពិភាក្សាបានរង្គោះរង្គើរ ហើយនិយាយថា ផ្ទុយទៅវិញកិច្ចពិភាក្សាស្ថិតក្នុងស្ថានភាពស្ថាបនាយ៉ាងល្អ។ អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានរូបនេះ និយាយថា «កិច្ចពិភាក្សាពិតជាបានឈានទៅដល់ចំណុចដ៏ល្អមួយ ដែលជំហានបន្ទាប់គឺឱ្យក្រុមការងារនៅកម្រិតទាបអង្គុយចុះដើម្បីដាក់ចេញព័ត៌មានលម្អិតទាំងនេះ»។

លោក Kirby បន្តថា បញ្ហាមួយក្នុងចំណោមបញ្ហាដែលត្រូវដោះស្រាយដោយក្រុមការងារគឺការដោះដូរចំណាប់ថ្នូរដែលក្រុមហាម៉ាសបានចាប់ខ្លួន និងអ្នកទោសប៉ាឡេស្ទីនដែលអ៊ីស្រាអែលកំពុងឃុំឃាំង។ លោកបន្ថែមថា ព័ត៌មានលម្អិតដែលត្រូវដោះស្រាយរួមមានចំនួនចំណាប់ថ្នូរប៉ុន្មាននាក់ដែលអាចត្រូវបានផ្លាស់ប្តូរ អត្តសញ្ញាណរបស់ពួកគេ និងល្បឿននៃការដោះលែងរបស់អ្នកទាំងនោះ។

កិច្ចចរចាបន្តបន្ទាប់ជាច្រើនខែបានបរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ឬដោះលែងចំណាប់ថ្នូរនៅសល់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស នៅក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុនរបស់ក្រុមសកម្មប្រយុទ្ធមួយនេះលើអ៊ីស្រាអែល ដែលបង្កឱ្យមានសង្រ្គាមហ្កាហ្សាដ៏បង្ហូរឈាមរហូតមកទល់សព្វថ្ងៃ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm