នាយទាហាន ពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩៩ គាំទ្ររាជរដ្ឋាភិបាល​បង្កើត​មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

2024/08/27 05:56:26 pm        623

នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃកងពលតូចដឹកជញ្ជូនលេខ៩៩ បាន​ចូល​រួម​ថវិកា និងប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន​បង្កើត​«មូល​និធិ​កសាង​ហេដ្ឋារ​ចនាសម្ព័ន្ធតាមព្រំដែន» ដោយពួកគេចាត់ទុកថា ការបង្កើតនូវមូល​និធិ​នេះ​ឡើង​គឺ​ជា​បំផុស​ស្មារតី​ឲ្យ​បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចូលរួមចំណែកដោយ​ផ្ទាល់​ជាមួយ​រាជ​ដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ជាតិ ជា​ពិសេស​គឺ​ការពារ​ដ៏​រឹងមាំ​នូវ​ខឿន​ការពារ​ជាតិកម្ពុជាតាមរយៈធ្វើហេដ្ឋារចនាសម្ព័ន្ធនេះតែម្តង។

ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចដឹកជញ្ជូនលេខ៩៩ទាំងនោះ បានលើកឡើងថា ពួក​គេ​សូម​ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែល​បានបង្កើតនូវ«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយការបង្កើតនេះគឺជា ឱកាស​មួយទៀតសម្រាប់ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរធ្វើដំណើរកម្សាន្ត និងប្រកប​មុខរបរ​រក​ស៊ីនៅតាមបណ្តោយព្រំដែនកម្ពុជាកាន់តែគគ្រឹកគគ្រេងបន្ថែមទៀតនោះ ហើយ​ក្នុង​នាម​ពួក​គេ​ជាពលរដ្ឋខ្មែរផងដែរ សូមអំពាវនាវ​ដល់​ជនរួម​ជាតិ​ទាំង​អស់​ចូល​រួម​នូវ​មូល​និធិ​នេះ​ឲ្យកា​ន់​តែផុល​ផុស​បន្ថែមទៀត ដើម្បីឲ្យក្លាយ ជាចលនាសាមគ្គីភាពមួយដើម្បីឧត្តមប្រយោជន៍ជាតិ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV នាយទាហាននាយទាហានរង ពលទាហានទាំង នោះ​បាន​លើកឡើងថា«ក្នុងនាមជាយោធិននៃកងពលតូចដឹកជញ្ជូនលេខ៩៩ ពិតជា​មាន​មោទន​ភាព យ៉ាងខ្លាំងដែលបានចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាល ដែលបាន​បង្កើត​មូល​និធិ​ដើម្បី​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធនៅតាមក្រវ៉ាត់ព្រំដែន ហើយពួកគេរំពឹងថាប្រជាពលរដ្ឋទាំងក្នុង និង​ក្រៅ​ប្រទេស​មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ទាំងអស់​ចូលរួម​នូវ​មូលនិធិ​នេះ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​សេដ្ឋ​កិច្ចរបស់ប្រជាពលរដ្ឋនៅតាម ក្រវ៉ាត់ព្រំដែនកម្ពុជាកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត»។

រាជារដ្ឋាភិបាល បានសម្រេចបង្កើត«មូលនិធិកកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោល​បំណង​ដើម្បី​កៀគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ដោយកម្ម​វិធីមូលនិធិនេះក៏ជាការផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុងនិង ក្រៅ​ប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង​អភិវឌ្ឍន៍ជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណ​ភាព​ទឹក​ដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំ និងប្រកប​ដោយ​ចីរភាព​ជាដើម។

ទន្ទឹមនឹងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVនេះ នាយទាហាននាយទាហានរង ពលទាហាននៃ កងពលតូចដឹកជញ្ជូនលេខ៩៩ ក៏បានប្រកាសគាំទ្រ និងការពារ​ឲ្យ​បាន​ដាច់​ខាត​នូវ​រាជ​រដ្ឋាភិបាល​ស្របច្បាប់ដែលបានកើតឡើងដោយការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស និង​ប្តេជ្ញា​ទប់​ស្កាត់ រាល់ការញុះញង់ និងការប៉ុនប៉ងរបស់ជនទាំងឡាយណា ដែលមាន​ចេតនា​ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាលស្រប ច្បាប់ និងបំផ្លាញនូវសុខសន្តិភាព និងការភិវឌ្ឍប្រទេស និង​ប្រជាជន​ដែល​កំ​ពុងកើតមានឡើងនាពេល សព្វថ្ងៃនេះផងដែរ៕ អត្ថបទបាន ចក់


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm