ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ និងសម្រេចបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានបន្តចូលរួមបរិច្ចាគថវិកាយ៉ាងផុលផុសជាបន្តបន្ទាប់ ដើម្បីជា ការរួមចំណែកជាមួយរាជរដ្ឋាភិបាលលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋនៅតាមព្រំដែនឲ្យកាន់តែល្អប្រសើរ បន្ថែមទៀត។
តាមរយៈសារបង្ហោះតាមបណ្តាញសង្គមហ្វេសបុក និងតេលេក្រាមនាថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៤នេះ បងប្អូនប្រជាពលរដ្ឋកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទំាងអស់បានបរិច្ចាគថវិកាផ្ទាល់ខ្លួន និងប្រកាសគំាទ្រយ៉ាងពេញទំហឹង ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបង្កើតនូវ«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយការបង្កើតនេះគឺជាឱកាសមួយទៀតសម្រាប់ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរធ្វើដំណើរកម្សាន្ត និងប្រកបមុខរបររកស៊ីនៅតាមបណ្តោយព្រំដែនកម្ពុជាកាន់តែគគ្រឹកគគ្រេងបន្ថែមទៀតនោះ។
តាមរយៈបណ្តាញសង្គមដែលបងប្អូនប្រជាពលរដ្ឋខ្មែរ បានបង្ហោះនូវគណនីផ្ទាល់ខ្លួនរបស់ពួកគេ ក្រោយបានចូលថវិកាយ៉ាងគគ្រឹកគគ្រេងចូលរួមជាមួយរាជរដ្ឋាភិបាលជាបន្តបន្ទាប់នេះ ជាការបង្ហាញនូវទឹកចិត្ត និងសកម្មភាពមួយទៀតដើម្បីជាតិមាតុភូមិ និងដើម្បីផលប្រយោជន៍រួមរបស់ជាតិទាំងមូលផងដែរ វាផ្ទុយពីបុគ្គលមួយក្តាប់តូចដែលតែងតែអួតអាងថាខ្លួនស្នេហាជាតិ ស្រលាញ់ជាតិតែមិនដែលមានវត្ត មាននៅស្រុកកំណើតខ្លួនឯង និងមិនដែលហ៊ានចំណាយថវិកាដើម្បីជាតិ និងប្រជាជន មានតែដើរបោកលុយប្រជាជន និងពលករខ្មែរនៅក្រៅប្រទេសយកដាក់ហោប៉ៅខ្លួនឯងជាដើមនោះ។
រាជរដ្ឋាភិបាល បានសម្រេចបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយ ព្រំដែន ដោយកម្មវិធីមូលនិធិនេះក៏ជាការផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិង ក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការ ជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាពជាដើម។
ទាក់ទងនឹង«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»នេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានថ្លែងថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលបានផ្តួចផ្តើមដោយសម្តេចធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនេះ បានឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់បងប្អូនគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយសម្តេចតេជោ ក៏បានអំពាវនាវដល់បងប្អូនរួមជាតិទាំងអស់បន្តចូលរួមឲ្យបាន គ្រប់ៗគ្នាបើទោះបីតិច ឬក៏ច្រើនក្តីនោះ។
តាមរយៈហ្វេសបុកកាលពីយប់មិញសម្តេចប្រមុខរដ្ឋស្តីទី បានសង្កត់ធ្ងន់ថា«តាមរយៈមូលនិធិនេះយើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើងពិសេសយើងនឹងអាចដឹងបានថាអ្នកចោទប្រកាន់ថា យើងកាត់៤ខេត្តឬច្រើនជាងនេះទៅឲ្យវៀតណាមតើពួកគេចូលលុយឬទេ? ប្រសិនបើពួកគេខ្លាចបាត់ដីមែនវាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។ នៅតាមភូមិ ថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។ ការរំពឹងទុកប្រជាជនដែលគ្មានដីនិងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជាងនេះទៅទៀតខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុង ឬដែកច្រើនជាន់ និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត»។
តាមរយៈហ្វេសបុក និងតេលេក្រាមនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ជនរួមជាតិចូលរួមនូវមូលនិធិនេះបន្តទៀតផងដែរ បើទោះតិចក្តីច្រើនក្តី ហើយសម្តេចក៏បានផ្តាំទៅប្រជាពលរដ្ឋឲ្យជួយពិនិត្យមើល អ្នកចោទប្រកាន់រាជរដ្ឋាភិបាលជារឿយៗនោះថា បានចូលរួមមូលនិធិនេះដែរឬទេ?។សម្តេចបានចំអកឲ្យក្រុមអគតិទាំងនោះថា «នេះមិនមែនជាការដេញទាន់ជាន់កែងទេតែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី»៕ អត្ថបទ បាន ចក់
