រដ្ឋអាជ្ញាវេណេស៊ុយអេឡា កោះហៅ មេដឹកនាំបក្សប្រឆាំង លោក Gonzalez ជាលើកទី២

2024/08/27 06:35:03 pm        103

ការិយាល័យរដ្ឋអាជ្ញារបស់ប្រទេសវេណេស៊ុយអេឡា បាននិយាយកាលពីថ្ងៃចន្ទថា ការិយាល័យបានចេញដីកាកោះហៅជាលើកទីពីរមេដឹកនាំគណបក្សប្រឆាំង លោក Edmundo Gonzalez ដើម្បីចូលរួមក្នុងការសាកសួរអំពីគេហទំព័ររបស់គណបក្សប្រឆាំង ដែលបានផ្សព្វផ្សាយលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីដែលមានភាពចម្រូងចម្រាស់របស់ប្រទេស កាលពីខែមុន។

លោក Gonzalez អតីតអ្នកការទូតអាយុ៧៤ ឆ្នាំ ត្រូវបានចេញការកោះហៅលើកដំបូង កាលពីចុងសប្តាហ៍ដើម្បីបង្ហាញខ្លួននៅព្រឹកថ្ងៃច័ន្ទនៅម៉ោង១០ព្រឹកម៉ោងក្នុងស្រុក ប៉ុន្តែពុំបានបង្ហាញខ្លួនតាមម៉ោងកំណត់នោះទេ។

ដីកាកោះហៅលើកទី២ ដែលបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយការិយាល័យរដ្ឋអាជ្ញា អំពាវនាវឱ្យលោកបង្ហាញខ្លួននៅថ្ងៃអង្គារ ទី២៧ សីហា នេះ ដើម្បីផ្តល់សក្ខីកម្មអំពីការ បន្លំតួនាទីរបស់អាជ្ញាធររៀបចំការបោះឆ្នោត ការក្លែងបន្លំឯកសារផ្លូវការ ការញុះញង់ឱ្យមានសកម្មភាពខុសច្បាប់ និងបទព្រហ្មទណ្ឌផ្សេងៗទៀត។

អាជ្ញាធររៀបចំការបោះឆ្នោតជាតិរបស់ប្រទេសវេណេស៊ុយអេឡា និងតុលាការកំពូលរបស់ខ្លួន បានតែងតាំងប្រធានាធិបតី លោក Nicolas Maduro ជាអ្នកទទួលជ័យជម្នះក្នុងការការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ដោយទទួលបានសំឡេងជាងពាក់កណ្តាល ប៉ុន្តែចំនួនសរុប ដែលបានបង្ហោះនៅលើគេហទំព័ររបស់គណបក្សប្រឆាំង បង្ហាញពីជ័យជម្នះយ៉ាងច្រើនសម្រាប់ លោក Gonzalez ។

គណបក្សប្រឆាំង បណ្តាប្រទេសលោកខាងលិចមួយចំនួន និងស្ថាប័នអន្តរជាតិ ក៏ដូចជាគណៈកម្មការជំនាញរបស់អង្គការសហប្រជាជាតិ បាននិយាយថា ការបោះឆ្នោតពុំមានតម្លាភាព និងទាមទារឱ្យមានការចេញផ្សាយលទ្ធផលសរុបពេញលេញដោយអាជ្ញាធររៀបចំការបោះឆ្នោត ដោយមួយចំនួន រិះគន់ថាមានការក្លែងបន្លំ។ មន្ត្រីគណបក្សកាន់អំណាច រួមទាំងលោក Maduro បានចោទប្រកាន់ក្រុមប្រឆាំងពីបទបង្កអំពើហិង្សា ហើយរដ្ឋអាជ្ញា លោក Tarek Saab បានបើកការស៊ើបអង្កេតបទព្រហ្មទណ្ឌទៅលើមេដឹកនាំបក្សប្រឆាំង លោកស្រី Maria Corina Machado លោក Gonzalez និងគេហទំព័រ កាលពីដើមខែនេះ។ មានការតវ៉ាជាច្រើន ចាប់តាំងពីការបោះឆ្នោត ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ២៧ នាក់ និងបានចាប់ខ្លួនមនសុ្ស ២.៤០០ នាក់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        124
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        116
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm