អាហ្វហ្គានីស្ថាន៖ ស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបាននិយាយ អំពីការភ័យខ្លាចរបស់ពួកគេចំពោះរបបតាលីបង់ថ្មី និងការខកចិត្តរបស់ពួកគេ ចំពោះភាពនៅក្រោយកិច្ចខិតខំប្រឹងប្រែងក្នុងការជម្លៀសខ្លួនចេញកាលពីខែមុន។

ជាផ្លូវការត្រូវបានគេសន្និដ្ឋានថា មានការលើកលែងទោសដល់អ្នកដែលធ្វើការជាមួយមហាអំណាចបរទេស ប៉ុន្តែមានសេចក្តីរាយការណ៍ថា ក្រុមតាលីបង់បានចេញពីផ្ទះមួយទៅផ្ទះមួយដើម្បីស្វែងរកអ្នកពាក់ព័ន្ធ។ នារីវ័យក្មេងម្នាក់ដែលធ្លាប់ធ្វើការជាមួយសហរដ្ឋអាមេរិកបានប្រាប់ទូរទស្សន៍ Sky News របស់ចក្រភពអង់គ្លេសថា នាងគិតថា អាជ្ញាធរអាមេរិកបានក្បត់នាង ខណៈគ្មានពាក្យស្នើសុំសិទ្ធិជ្រកកោន ឬសារណាមួយត្រូវបានឆ្លើយតបឡើយ។ ស្ត្រីម្នាក់ទៀតដែលធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលបរទេស លើគម្រោងនានាដែលមានបំណងផ្តល់អំណាចដល់ស្ត្រី ត្រូវបានសន្យាដោយចក្រភពអង់គ្លេស ប៉ុន្តែមិនអាចចាកចេញ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល។ នាងបន្តដំណើរទៅមុខក្នុងចំណោមផ្ទះមិត្តភក្តិដោយភ័យខ្លាច ចំពោះជីវិតរបស់នាង។
នៅពេលនោះដែរ ក្រុមតាលីបង់បានធ្វើការបកស្រាយយ៉ាងតឹងរ៉ឹងចំពោះច្បាប់អ៊ីស្លាម រួមទាំងការរឹតត្បិតលើស្ត្រី និងជនជាតិភាគតិច។ ពួកគេបាននិយាយថា ពួកគេនឹងគោរពសិទ្ធិស្ត្រី ប៉ុន្តែបានទទួលការរិះគន់យ៉ាងខ្លាំងកាលពីសប្តាហ៍មុន បន្ទាប់ពីពួកគេបានប្រកាសថា គណៈរដ្ឋមន្ត្រីត្រូវបង្កើតឡើងដោយមានបុរសទាំងអស់ រួមទាំងអ្នកដែលស្ថិតក្នុងបញ្ជីមួយចំនួន នៃបញ្ជីភេរវកម្មអន្តរជាតិ៕
អត្ថបទ៖ ប៊ុនថន